ការសម្តែងពន្លឺភ្លើងឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបំភ្លឺអគារ Burj Khalifa Tower ដែលជាអគារខ្ពស់បំផុតលើពិភពលោក​រយៈពេល៧ឆ្នាំជាប់ៗគ្នា

17-02-2026 16:14

(ប៉េកាំង)៖ នាល្ងាចថ្ងៃទី ១៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ពិធីសម្តែងពន្លឺភ្លើងនិទាឃរដូវឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញនៅអគារ Burj Khalifa Tower ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាអគារខ្ពស់បំផុតរបស់ពិភពលោក។

ការសម្តែងដ៏អស្ចារ្យនៃពន្លឺនិងស្រមោលនេះ ដែលត្រូវបានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ "សេះបំផាយទៅមុខ" ដែលបានពិពណ៌នាអំពីស្មារតីយុគសម័យនៃនិទាឃរដូវឆ្នាំមមី និងការរួមបញ្ចូលគ្នានៃអរិយធម៌ចិន និងអេមីរ៉ាតអារ៉ាប់រួមដ៏គួរឱ្យរំជួលចិត្ត ដើម្បីប្រសិទ្ធពរជ័យយ៉ាងស្មោះស្ម័គ្របំផុត ចំពោះជនជាតិចិននៅជុំវិញពិភពលោក និងប្រជាជននៃគ្រប់ប្រទេសទាំងអស់។ សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី៧ជាប់ៗគ្នាដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបំភ្លឺអគារ Burj Khalifa Tower ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន