ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN អំពីការ «ក្លាយជាជនជាតិចិន» ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
17-02-2026 16:53
(ប៉េកាំង)៖ ការ «ក្លាយជាជនជាតិចិន» ដែលជាបញ្ហាពិភាក្សាផ្ទុះឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បាននិងកំពុងវិវត្តន៍ទៅជាវិធីដ៏ត្រឹមត្រូវ សម្រាប់ការទទួលបទពិសោធវប្បធម៌ចិន និងយល់ដឹងអំពីប្រទេសចិន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦នេះ។ យោងតាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើចំពោះ អ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨០.៨% មានការរំពឹងថា «ក្លាយជាជនជាតិចិន» ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ ចំនួនការកក់សំបុត្រយន្តហោះរបស់ ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសចិន បានកើនឡើងជាងបួនដង បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ ។ យោងតាមទិន្នន័យអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦.៧% បានរំពឹងថាទៅឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅប្រទេសចិន រីឯអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥.១% ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ការឈ្វេងយល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយ នៅលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី របស់ CGTN ហើយមានអ្នកប្រើអ៊ីនធឺណិតចំនួន ៥១៥៤ នាក់បានចូលរួមក្នុងការស្ទង់មតិ និងបញ្ចេញមតិរបស់ពួកគេក្នុង ២៤ ម៉ោង៕
វិទ្យុមិត្តភាពកម្ពុជាចិន




