កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់ CMG ត្រូវបានធ្វើឡើងប្រកបដោយភាពរីករាយ និងសុខសិរីមង្គល
17-02-2026 17:18
(ប៉េកាំង)៖ នៅវេលាម៉ោង ៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលមានតម្លៃវប្បធម៌ដ៏អស្ចារ្យប្រកបដោយក្តីរីករាយ និងសុខសិរីមង្គល ត្រូវបានប្រារព្ធធ្វើឡើងតាមកាលវិភាគ។ កម្មវិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ដោយរួមបញ្ចូលគ្នា នូវធាតុចូលនៃវប្បធម៌ ភាពទំនើបនៃបច្ចេកវិទ្យា និងលក្ខណៈអន្តរជាតិ ដែលបានកំដរជនជាតិចិនទូទាំងពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេស ក្នុងការអបអរសាទរបុណ្យចូលឆ្នាំចិនប្រកបដោយភាពសុខដុមនីយកម្ម សុខសិរីមង្គល និងវិបុលភាព។
យោងតាមស្ថិតិបឋមបានបង្ហាញថា គិតត្រឹមម៉ោង១២ អធ្រាត្រ ថ្ងៃទី១៦ ខែកុម្ភៈ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦ របស់ CMG តាមវេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានផ្សាយផ្ទាល់ទៅកាន់ចំនួនអ្នកប្រើប្រាស់ វេទិកាសរុបចំនួន ៦៧៧លាននាក់ ជាមួយនឹងការទស្សនាកម្មវិធីតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីចំនួន ១៣,៥ពាន់លានដង។ ការមើលវីដេអូការផ្សាយផ្ទាល់នៃកម្មវិធីរាត្រីសមោសរនៅលើ APP របស់ CMG សរុបចំនួន ៥៧៨លាននាក់ ដែលកើនឡើង ៥៣,៣៩លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥។ យុវជនមានចំនួន ៤៣,៧% នៃចំនួនអ្នកមើលសរុបនៅទូទាំង វេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានកើនឡើង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។
ក្រៅពីនេះ ឥទ្ធិពលនៅក្រៅប្រទេសនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិននេះត្រូវបានពង្រីកបន្ថែមមួយកម្រិតទៀត។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់ CMG ត្រូវបានចាក់ផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយបរទេស ចំនួនជិត ៤០០០ ដែលកើនឡើង ៣៧,៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕
វិទ្យុមិត្តភាពកម្ពុជាចិន
















