អតីតព្រះអង្គម្ចាស់អង់គ្លេស Andrew ត្រូវប៉ូលិសចាប់ខ្លួន ជុំវិញការស៉េីបអង្កេតសំណុំរឿង Epstein
19-02-2026 19:33
(ឡុងដ៏)៖ ប្អូនប្រុសរបស់ព្រះមហាក្សត្រអង់គ្លេស Charles គឺអតីតព្រះអង្គ Andrew Mountbatten-Windsor ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ពីបទសង្ស័យប្រព្រឹត្តិខុសក្នុងការិយាល័យសាធារណៈ ជុំវិញការចោទប្រកាន់ថាគបានផ្ញើឯកសារសម្ងាត់របស់រដ្ឋាភិបាលទៅឱ្យពិរុទ្ធជន Jeffrey Epstein។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌ធំៗ ដូចជា Reuters, CNN និង BBC។
ជាទូទៅ ប៉ូលិសចក្រភពអង់គ្លេស មិនបញ្ចេញឈ្មោះជនសង្ស័យជាសាធារណៈទេ ប៉ុន្តែពួកគេបានផ្ដល់ព័ត៌មានលម្អិតដែលកំណត់អត្តសញ្ញាណថាអតីតព្រះអង្គម្ចាស់ Andrew ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ថាទ្រង់បានបញ្ជូនឯកសារទៅឱ្យពិរុទ្ធជនល្មោភកាម Epstein ពេលដែលទ្រង់នៅធ្វេីជាបេសជនពាណិជ្ជកម្ម។
ប៉ូលិសតំបន់ Thames Valley ដែលកាលពីដើមខែកុម្ភៈ ថាកំពុងពិនិត្យមើលការចោទប្រកាន់នេះ បាននិយាយថា បុរសអាយុជាង ៦០ឆ្នាំត្រូវបានចាប់ខ្លួន ហើយឥឡូវនេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស។ តាមជំនួយការស្នងការតំបន់ លោក Oliver Wright «បន្ទាប់ពីវាយតម្លៃយ៉ាងហ្មត់ចត់ ឥឡូវយើងបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ អំពីការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងការិយាល័យសាធារណៈ។ វាសំខាន់ណាស់ដែលយើងត្រូវការពារសុចរិតភាព និងកម្មវត្ថុនៃការស៊ើបអង្កេត ស្របពេលធ្វើការជាមួយដៃគូរបស់យើង ហើយយើងនឹងផ្តល់ព័ត៌មានថ្មីៗនៅពេលសមស្របមួយ»។
គួរបញ្ជាក់ថា អតីតព្រះអង្គម្ចាស់ Andrew ជាកូនប្រុសទីពីររបស់ព្រះមហាក្សត្រិយានី Elizabeth ដែលកំពុងប្រារព្ធពិធីខួបកំណើតគម្រប់ ៦៦ឆ្នាំរបស់ព្រះអង្គកាលពីថ្ងៃព្រហស្បតិ៍ តែងតែបដិសេធមិនធ្វើខុសណាមួយទាក់ទងនឹងសំណុំរឿង Epstein ហើយបាននិយាយថាទ្រង់សោកស្តាយចំពោះមិត្តភាពនេះ៕




