រុស្ស៉ី អំពាវនាវឱ្យមានការអត់ធ្មត់ ខណៈសហរដ្ឋអាមេរិក បង្កេីនវត្តមានយោធានៅក្បែរអ៉ីរ៉ង់ (Video inside)

19-02-2026 21:18

(មូស្គូ)៖ រុស្ស៉ី បាននិយាយថា ខ្លួនកំពុងមើលឃើញពីការកើនឡើងនូវភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្បែរប្រទេសអ៉ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកបង្កេីនវត្តមានយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយវិមានក្រឹមឡាំងបានជំរុញឱ្យទីក្រុងតេហេរ៉ង់ និងភាគីផ្សេងៗអនុវត្តការប្រុងប្រយ័ត្ន និងអត់ធ្មត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

រុស្ស៊ីមានសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៉ីរ៉ង់ ទោះបីជាមិនមានរួមបញ្ចូលចំណុចការពារគ្នាទៅវិញទៅមកក៏ដោយ។ យោងតាមក្រសួងការពារជាតិរុស្ស៉ី កងនាវាចររបស់កងទ័ពជើងទឹករុស្ស៉ី បានធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកអ៉ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «នេះគឺជាសមយុទ្ធដែលបានគ្រោងទុក។ រុស្ស៉ីបន្តអភិវឌ្ឍទំនាក់ទំនងជាមួយអ៉ីរ៉ង់ ហើយយើងសូមអំពាវនាវដល់មិត្តអ៉ីរ៉ង់របស់យើង និងគ្រប់ភាគីក្នុងតំបន់ អនុវត្តការអត់ធ្មត់ និងប្រុងប្រយ័ត្ន។ យើងជំរុញឱ្យពួកគេផ្តល់អាទិភាពដល់មធ្យោបាយនយោបាយ និងការទូត ក្នុងការដោះស្រាយបញ្ហាណាមួយ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងនៅជិតប្រទេសអ៉ីរ៉ង់ ខណៈកំពុងពិភាក្សាជាមួយទីក្រុងហេរ៉ង់ ស្តីពីការកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕