លោក ត្រាំ ប្រាប់ប្រទេសដែលបដិសេធចូលរួមក្រុមប្រឹក្សាសន្តិភាពថា «អ្នកមិនអាចលេងសេីចជាមួយខ្ញុំបានទេ» (Video inside)
19-02-2026 22:44
(វ៉ាស៉ីនតោន)៖ នៅក្នុងពិធីបេីកកិច្ចប្រជុំលេីកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការបង្កេីតក្រុមប្រឹក្សានេះថាមានសារៈសំខាន់ខ្លាំងបំផុត ជាមួយការផ្ញេីសារទៅកាន់ប្រទេសដែលបដិសេធចូលរួម។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោក ត្រាំ គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថាវាជាក្រុមប្រឹក្សាមួយដែលមានផលវិបាកបំផុត ប្រាកដណាស់នៅក្នុងលក្ខខណ្ឌនៃអំណាច និងកិត្យានុភាព»។ លោក ត្រាំ បានបន្ថែមថា «ស្ទើរតែគ្រប់គ្នា បានទទួលយកការអញ្ជេីញ ហេីយអ្នកដែលមិនចូលរួម ខ្លះក៏លេងចរិតគួរឱ្យស្រលាញ់ តែវាគ្មានប្រសិទ្ធិភាពឡេីយ។ អ្នកមិនអាចលេងសេីចជាមួយខ្ញុំបានទេ»។
លោក ត្រាំ មើលឃើញថាក្រុមប្រឹក្សាសន្តិភាពមានតួនាទីទូលំទូលាយ ក្នុងការដោះស្រាយជម្លោះពិភពលោក ដែលប្រទេសមួយចំនួនភ័យខ្លាចថាក្រុមប្រឹក្សានេះ អាចក្លាយជាគូប្រជែងរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែការពិតមួយដែលមិនអាចប្រកែកបាន នោះគឺរុស្ស៉ី និងបេឡារុស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សានេះ មានន័យថាប្រទេសលោកខាងលិចជាច្រើនត្រូវចាត់វិធានការដោយប្រុងប្រយ័ត្ន៕




