សហភាពព័ត៌មានធំ៧លើសកលលោក រួមគ្នាផ្សព្វផ្សាយពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
20-02-2026 17:37
(ប៉េកាំង)៖ ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីឆ្នាំ២០២៦ ខិតជិតចូលមកដល់ ទីភ្នាក់ងារព័ត៌មានវីដេអូអន្តរជាតិ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយសហភាពព័ត៌មានធំចំនួន៧ បូករួមទាំងសហភាព ផ្សព្វផ្សាយអាស៊ី-មហាសមុទ្រប៉ាស៊ីហ្វិក សហភាពផ្សព្វផ្សាយអាហ្រ្វិក សហភាពព័ត៌មានអាមរិកឡាទីន សហភាពផ្សព្វផ្សាយ ប្រទេសអារ៉ាប់ប៊ីសាអូទិត សហភាពផ្លាស់ប្តូរព័ត៌មានអឺរុប សហភាពវិទ្យុនិងទូរទស្សន៍ជាតិ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ជាមួយនិងសហភាពផ្សព្វផ្សាយការ៉ាប៊ីន ដើម្បីផ្សព្វផ្សាយពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
កម្មវិធីដ៏ល្អប្រណិតនៃរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងត្រូវបានចាក់ផ្សាយ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់សកលលោក តាមរយៈប្រព័ន្ធសារព័ត៌មានជាង ៤០០ នៃសហភាពព័ត៌មានទាំងនេះនៅប្រទេស និងតំបន់ចំនួន១៨១។
បច្ចុប្បន្ននេះ អ្នកទទួលខុសត្រូវសហភាពព័ត៌មានធំទាំង៧ បានសម្តែងការជូនពរដ៏ល្អបវរ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី ជូនចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាបន្តបន្ទាប់ ដោយជូនពរកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ព្រមទាំងរំពឹងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានាយល់ដឹងគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្តូរវប្បធម៌ បង្កើនចំណងមិត្តភាព បំពេញបន្ថែមភាពរស់រវើកថ្មីក្នុងការផ្លាស់ប្តូរ និងការរៀនសូត្រពីអរិយធម៌ខុសគ្នា ទៅវិញទៅមក៕
វិទ្យុមិត្តភាពកម្ពុជាចិន




