បទវិភាគ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបំផុសភាពរស់រវើកថ្មីនៅទូទាំងពិភពលោក នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី

20-02-2026 17:39

(ប៉េកាំង)៖ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសម្តែងការជូនពរដ៏ល្អបវរចំពោះជនជាតិចិនទូទាំងពិភពលោក និងមិត្តភក្តិបរទេស ដោយបានបញ្ចេញនូវភាពកក់ក្តៅ នៅរដូវផ្ការីក ហើយក៏បានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងក្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិន ទៅកាន់ពិភពលោកផងដែរ។ កាសែត《Clarín》របស់អាហ្សង់ទីនបានវាយតម្លៃថា កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានរីកចម្រើនក្នុងពេលដំណាលគ្នាជាមួយនឹង ការធ្វើបរិវត្តកម្មនៃសង្គមនិងសេដ្ឋកិច្ចរបស់ចិន ដែលបានក្លាយជាវេទិកាផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ដ៏ធំបំផុតមួយ នៅទូទាំងពិភពលោក។ វេបសាយនៃកាសែត《El Mundo》 របស់អេស្ប៉ាញបានយល់ឃើញថា អត្ថន័យនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺវាមិនមែនគ្រាន់តែជា ការកម្សាន្តប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះដែរ ក៏ជាបង្អួចសម្រាប់និទានរឿងជាតិផងដែរ ដែលបានបង្ហាញពីសាមគ្គីភាព វិបុលភាពនិងភាពចុះសម្រុងគ្នា។

ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីដ៏សំខាន់បំផុតនៃប្រជាជាតិចិន គុណតម្លៃខាងវប្បធម៌និងប្រវត្តិសាស្ត្រ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែទទួលបានការទទួលស្គាល់ ពីសំណាក់សហគមន៍អន្តរជាតិ។ វាបង្កប់អត្ថន័យដ៏ល្អបវរអំពី “ការចាប់ផ្តើមនៃរដូវផ្ការីក” និង “វត្ថុលើលោកមានការផ្លាស់ប្តូរថ្មី” ដែលបានបង្ហាញពីញានទស្សនៈតម្លៃស្តីពីការជួបជុំគ្នានៃគ្រួសារ ភាពសុខដុមរមនានិងបរិយាប័ន្ន និងការរួមរស់ដោយភាពចុះសម្រុងគ្នា ដែលបានតភ្ជាប់និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹង ការស្វែងរកខាងមនោសញ្ចេតនា ជាទូទៅរបស់មនុស្សជាតិ។ មានប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញថា ខណៈពេលដែលការប៉ះទង្គិច ខាងភូមិសាស្ត្រនយោបាយ បានបណ្តាលឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានជំរុញការផ្លាស់ប្តូរសកល។

ព្រមពេលជាមួយគ្នានេះ តំបន់ជាច្រើននៅទូទាំងពិភពលោក បានរៀបចំធ្វើសកម្មភាពច្រើនបែបយ៉ាងមានដូចជា ផ្សារ Miao huiនៅថ្ងៃបុណ្យចូលឆ្នាំថ្មីចិននិងភ្លើងអំពូលចម្រុះពណ៌អបអរឆ្នាំថ្មីប្រពៃណីចិនជាដើម ដើម្បីទទួលនិងផ្សព្វផ្សាយវប្បធម៌ចិន ឱ្យកាន់តែល្អប្រសើរ។ ពិធីភ្លើងអំពូលចម្រុះពណ៌ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៦ ក្រោមប្រធានបទ “សេះបំផាយទៅមុខ” បានបង្ហាញនៅអគារ Burj Khalifa Tower នៃទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅមជ្ឈមណ្ឌលសិល្បៈក្រុងព្រុចសែល របស់បែលហ្ស៊ិក តន្ត្រីកររបស់ចិនបានបង្ហាញពីតន្ត្រីជនជាតិដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានឈ្មោះថា “រសជាតិចិន” ដែលបានធ្វើឡើងនៅក្រុងញូវយ៉ករបស់អាមេរិក ប្រជាជនក្នុងតំបន់បានដកបទពិសោធពីការសរសេរអក្សរផ្ចង់របស់ចិន នៅក្រុង Auckland របស់នូវែលសេឡង់ អ្នកនយោបាយសំខាន់ៗ ក្នុងតំបន់បានអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយប្រជាពលរដ្ឋចំនួនជាង ១ម៉ឺននាក់ ហើយភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរនៅប្រទេសចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបង្ហោះសារ ស្តីពីការមើលឃើញ និងការដឹងឮផ្ទាល់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គម ។ល។

សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានធ្វើឡើងនៅប្រទេសនិងតំបន់កាន់តែច្រើនលើពិភពលោក ដោយបានបង្ហាញពីកម្លាំងឥទ្ធិពល ដែលកាន់តែខ្លាំងឡើងៗនៃប្រទេសបុរាណប្រកបដោយអរិយធម៌ដ៏ចំណាស់ លើពិភពលោកបច្ចុប្បន្ន។

ក្នុងនាមជា “កំពូលនៃ IP” វប្បធម៌ចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកំពុងចង្អុលទិសដៅនៃភាពទាន់សម័យអន្តរជាតិក្នុងកម្រិតធំ ។ ក្នុងផ្សារនៃក្រុង Yiwu ខេត្ត Zhejiang របស់ចិន ទំនិញទាន់សម័យមានដូចជា អាំងប៉ាវដែលមានកំណាព្យរជ្ជកាលថាង និង“ចានសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ជាដើមបានទាក់ទាញពាណិជ្ជករបរទេស និងភ្ញៀវទេសចរឱ្យឈប់នៅនឹងកន្លែង។

ទស្សនៈស្តីពីការរួមរស់នៅដោយភាពចុះសម្រុងគ្នា និងភាពខុសគ្នាជាដើម ដែលអរិយធម៌ប្រជាជាតិចិនផ្តួចផ្តើមនោះ កំពុងទទួលបានការគោរព និងទទួលស្គាល់កាន់តែច្រើនពី ពិភពលោកតាមរយៈគុណតម្លៃឆ្លងកាត់យុគសម័យ។ ដោយមានក្តីរំពឹងទុកថា អ្នកផងទាំងពួងនឹងពួតដៃគ្នាបង្កើនការយល់ដឹងនិងការផ្លាស់ប្តូរគ្នា បំបាត់ចោលនូវការយល់ច្រឡំ និងការប៉ះទង្គិច នាំមកដល់ពិភពលោកនូវកម្លាំងចលករថ្មី ក្នុងឆ្នាំមមីដែលផ្តល់ភាពរីកចម្រើនទៅមុខយ៉ាងអង់អាចក្លាហាន ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគតកាន់តែល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន