លោក Xi Jinping ប្រធាន​រដ្ឋចិនឆ្លើយតបសំបុត្ររបស់​មិត្តនៅ​រដ្ឋ Iowa​ សហរដ្ឋអាមេរិក

20-02-2026 17:52

(ប៉េកាំង)៖ នៅថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ លោក Xi Jinping ប្រធាន​រដ្ឋចិនបានឆ្លើយតបសំបុត្ររបស់​មិត្តនៅ​រដ្ឋIowa សហរដ្ឋអាមេរិក ​ព្រម​និងផ្ញើកាតជូន​ពរ​​ឆ្នាំថ្មី​ ដើម្បី​សម្តែង​ការ​ជូន​ពរ​ឆ្នាំថ្មីប្រពៃណីចិន។

លោក Xi Jinping បាន​ថ្លែងថា​ កាលពី ៤១​ ឆ្នាំ​មុន​ ខ្ញុំ​ធ្លាប់​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ ​Iowa ហើយបាន​ទទួល​ការ​ស្វាគមន៍​យ៉ាងរាក់ទាក់​កក់​ក្តៅ​ពី​លោក​អ្នក​ ការចងចាំ​ដ៏​ល្អ​បវរ​ទាំង​នោះ​ នៅ​តែ​ដូចជា​ការចងចាំ​ថ្មីរហូតដល់សព្វថ្ងៃនេះ​។ ក្តី​សង្ឃឹម​នៃ​ទំនាក់​ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​ស្ថិត​នៅ​លើប្រជាជន​ គ្រឹះមូល​ដ្ឋាន​ស្ថិតនៅក្នុង​​សង្គម ​អនាគត​ស្ថិតនៅ​ក្នុងស្រទាប់​យុវជន ​និង​​ភាព​រស់រវើក​ស្ថិតនៅ​ក្នុង​តំបន់​មូលដ្ឋាន។​ មិនថាស្ថានការណ៍មានការ​​ប្រែ​ប្រួល​យ៉ាង​ណា​ក៏​ដោយ​ ក៏ក្តីបំណង​នៃការ​ផ្លាស់ប្តូរ និង​​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ចិន និង​សហរដ្ឋអាមេរិក គឺគ្មានការ​ផ្លាស់​ប្តូរ​ឡើយ ហើយ​ចំណង​មិត្តភាពរវាងយុវជន នៃប្រទេសទាំងពីរ ដែល​យោគ​យល់​គ្នានិង​ស្រឡាញ់​គ្នា ​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះទេ។

លោករំពឹងទុកថា លោកអ្នកនឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងមិត្តភាពក្នុងសង្គមស៊ីវិលរវាងប្រទេសទាំងពីរ និងលើកទឹកចិត្ត​យុវជន​សហរដ្ឋអាមេរិក​កាន់​តែ​ច្រើន​ឱ្យក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​ចំណង​មិត្ត​ភាព​ចិន-សហរដ្ឋអាមេរិក​ និងជាអ្នក​ជំរុញ​សន្តិភាព ​និង​មេត្រីភាព​ សំដៅ​រួម​ចំណែក​កាន់​តែ​ធំធេង​ដល់​ ការ​អភិវឌ្ឍទំនាក់​ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​៕

វិទ្យុមិត្តភាពកម្ពុជាចិន