BREAKING: លោក ដូណាល់ ត្រាំ ដំឡើងពន្ធគយសកលថ្មី១០ភាគរយ ឆ្លើយតបទៅនឹងសាលក្រមតុលាការកំពូលអាមេរិក (Video inside)

21-02-2026 09:30

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបទាំងកំហឹងទៅនឹងសាលក្រមសម្រេចរបស់តុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថារូបលោកមិនមានអំណាចគ្រប់គ្រាន់នោះទេ ក្នុងការដំំឡើងពន្ធគយបដិការដោយឯកតោភាគីលើការនាំចូលទំនិញពីបណ្ដាប្រទេសដទៃ ជាមួយការសន្យាថានឹងបន្ត សង្រ្គាមពាណិជ្ជកម្មសកលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយហៅសាលក្រមរបស់តុលាការកំពូលអាមេរិកជារឿងអស់សំំណើច លោក ត្រាំ បានប្រកាសពីការយកពន្ធគយ១០ភាគរយជាសកលថ្មីមួយលើបណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក ដែលត្រូវចូលជាធរមានភ្លាមៗ។ ច្បាប់អាមេរិកបានអនុញ្ញាតឱ្យរូបលោកដំឡើងពន្ធគយក្នុងអត្រា ១៥ភាគរយ សម្រាប់រយៈពេល១៥០ថ្ងៃ ហើយបន្ទាប់ពីនោះ គឺលោកត្រូវស្នើសុំការអនុញ្ញាតពីសភា ខណៈការតតាំងតាមផ្លូវច្បាប់ក៏ត្រូវបានអនុញ្ញាតផងដែរ។

តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ បានចេញសាលក្រមសម្រេចក្នុងសំឡេង ៦ ទល់នឹង៣ ដើម្បីលុបចោលការយកពន្ធគយរបស់លោក ត្រាំ និងចាត់ទុកថាជារឿងខុសច្បាប់៕