មេរោគដ៏សាហាវ សម្លាប់សត្វខ្លាយ៉ាងហោច ៧២ក្បាល នៅឧទ្យានសួនសត្វមួយក្នុងប្រទេសថៃ (Video inside)

21-02-2026 16:56

(បាងកក)៖ មេរោគដ៏កាចសាហាវ និងបាក់តេរីឆ្លងមួយប្រភេទបានសម្លាប់សត្វខ្លាយ៉ាងហោច ៧២ក្បាល នៅឯឧទ្យានសួនសត្វឯកជនមួយស្ថិតនៅភាគខាងជើងប្រទេសថៃ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធរថៃ នៅក្នុងខេត្ត Chiang Mai បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ថាការធ្វើតេស្ដបានរកឃើញមេរោគ Canine Distemper ព្រមទាំងបាក់តេរីដែលចម្លងជំងឺលើប្រព័ន្ធផ្លូវដង្ហើម។ លោក Somchuan Ratanamungklanon ជាប្រធាននាយកដ្ឋានបសុសត្វ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «នៅពេល សត្វខ្លាធ្លាក់ខ្លួនឈឺ វាពិតជាពិបាកក្នុងការធ្វើរោគវិនិច្ឆយ ជាងសត្វឆ្មា ឬសត្វឆ្កែ ដូច្នេះនៅពេលដែលយើងបានដឹងថាពួកវាឈឺ គឺវាយឺតពេលទៅហើយ»

ឧទ្យានសួនសត្វ Tiger Kingdom មិនអាចទាក់ទងបានដើម្បីស្នើសុំការអត្ថាធិប្បាយនោះទេ នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈនៅលើគេហទំព័ររបស់ខ្លួន ឧទ្យាននេះបានផ្សព្វផ្សាយពាណិជ្ជកម្មពីឱកាសសម្រាប់អ្នកទស្សនាអាចប៉ះពាល់ និងថតរូបជាមួយសត្វខ្លា៕