ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រេស៉ីល រួចផុតពីការក្ស័យធន (Video inside)

21-02-2026 21:17

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ Azul របស់ប្រទេសប្រេស៉ីល បានប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ថាខ្លួនបានរួចផុតពីការក្ស័យធនហេីយ បន្ទាប់ពីអាចបំពេញបានតាមនីតិវិធីស្តីពីការស្នេីសុំការពារការក្ស័យធន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Azul បានដាក់ពាក្យស្នេីសុំរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ស្របតាមជំពូកទី ១១ នៃច្បាប់ស្តីពីការក្ស័យធនរបស់សហរដ្ឋអាមេរិក នៅក្នុងខែឧសភា ឆ្នាំ ២០២៥។ ជំពូកនេះគឺជាដំណើរការផ្លូវច្បាប់សហព័ន្ធ ដែលអនុញ្ញាតឱ្យអាជីវកម្មនានា និងជួនកាលបុគ្គលដែលមានបំណុលច្រេីន អាចរៀបចំហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ខណៈកំពុងបន្តប្រតិបត្តិការ។

Azul បានឱ្យដឹងថា ខ្លួនសម្រេចបាននូវគោលដៅចម្បងក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធ រួមទាំងការពង្រឹងដើមទុន បង្កើនទ្រព្យសកម្ម និងកាត់បន្ថយបំណុល។ Azul បានកាត់បន្ថយបំណុល និងកាតព្វកិច្ចជួលចំនួនប្រហែល ២.៥ពាន់លានដុល្លារអំឡុងពេលរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ដែលរួមមានការសងកម្ចី ១.៤ពាន់លានដុល្លារ និង ៩៥០លានដុល្លារក្នុងការវិនិយោគភាគហ៊ុន។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Aeromexico ក្រុមហ៊ុន Avianca ដែលមានមូលដ្ឋាននៅប្រទេសកូឡុំប៊ី និងគូប្រជែងធំជាងគេពីររបស់ Azul គឺក្រុមហ៊ុន Gol និង LATAM Airlines សុទ្ធតែបានដាក់ពាក្យក្ស័យធនចាប់តាំងពីដើមឆ្នាំ ២០២០មក៕