លោក Lula ថាប្រេស៉ីលមិនចង់បានសង្រ្គាមត្រជាក់ថ្មី មុនពេលជួបលោក ត្រាំ (Video inside)

23-02-2026 11:49

(ញូវដេលី, ឥណ្ឌា)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva​ បាននិយាយថា ប្រទេសរបស់លោកមិនចង់បានសង្រ្គាមត្រជាក់ថ្មីឡើយ ខណៈដែលលោកគ្រោងបំពេញទស្សនកិច្ចកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ក្នុងប្រទេសឥណ្ឌា លោក Lula បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំចង់ប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាយើងមិនចង់បានសង្គ្រាមត្រជាក់ថ្មីទេ»។ លោក Lula បានបន្ថែមថា យើងមិនចង់ជ្រៀតជ្រែកប្រទេសណាមួយឡើយ ហើយយើងចង់ឱ្យប្រទេសទាំងអស់ ត្រូវបានប្រព្រឹត្តស្មើៗគ្នា»

លោក Lula ដែលរំពឹងថានឹងបានជួបលោក ត្រាំ ក្នុងទីក្រុងវ៉ាស៉ីនតោន នៅសប្តាហ៍ដំបូងនៃខែមីនា បាននិយាយថា របៀបវារៈរបស់លោករួមមានបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ ការវិនិយោគ និងភាពជាដៃគូរវាងសាកលវិទ្យាល័យ៕