លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ផ្ញើសារអបអរសាទរលោក គីម ជុងអ៊ុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើង

23-02-2026 17:53

(ប៉េកាំង)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារអបអរសាទរជូនចំពោះលោក គីម ជុងអ៊ុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើងនៅក្នុងសមាជគណបក្សពលករកូរ៉េខាងជើងលើកទី៩។

ក្នុងសារជូនពរ លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសសមមិត្ត គីម ជុងអ៊ុន ជាអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើងម្តងទៀត វាបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តខ្ពស់ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រ ពីគណបក្សពលករកូរ៉េខាងជើង រដ្ឋាភិបាល និងប្រជាជនរបស់កូរ៉េខាងជើង។ សូមជូនពរគណបក្ស និងប្រជាជនកូរ៉េខាងជើង ឱ្យស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងឆ្លៀត ឱកាសសមាជលើកនេះ ដើម្បីជំរុញបុព្វហេតុសង្គមនិយមរបស់ប្រទេសកូរ៉េខាងជើងត្រួសត្រាយស្ថានការណ៍ថ្មីជាបន្តបន្ទាប់ ។ ប្រទេសចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងសង្គមនិយមដ៏រួសរាយរាក់ទាក់ និងជួយយកអាសាគ្នា ។ ការគាំពារ ពង្រឹង និងអភិវឌ្ឍឱ្យបានល្អ នូវទំនាក់ទំនងចិន-កូរ៉េខាងជើង តែងតែជាគោលការណ៍ណែនាំដ៏រឹងមាំមិនងាករេរបស់បក្ស និងរដ្ឋាភិបាលចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានជួបពិភាក្សាជាមួយសមមិត្តអគ្គលេខាធិការជាច្រើនលើកច្រើនសារ ដោយបានដឹកនាំប្រកបដោយប្រសិទ្ធភាព នូវការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងចិន-កូរ៉េខាងជើង៕

វិទ្យុមិត្តភាពកម្ពុជាចិន