សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ៨នាក់ ជុំវិញការរំលោភសិទ្ធិមនុស្ស (Video inside)

23-02-2026 21:03

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨នាក់ ដែលត្រូវបានសង្ស័យថាទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញនីតិរដ្ឋនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា EU នៅថ្ងៃចន្ទនេះ។

បុគ្គលដែលរងទណ្ឌកម្ម រួមមានសមាជិកតុលាការដែលបានកាត់ទោសសកម្មជនល្បីៗលើបទចោទប្រកាន់ដែលមានចរិតនយោបាយ និងប្រធានពន្ធនាគារដែលឃុំខ្លួនអ្នកទោសនយោបាយក្នុងលក្ខខណ្ឌអមនុស្សធម៌។ ក្នុងចំណោមនោះមាន លោក អាឡេកសី វ៉ាស៊ីលីយ៉េវិច វ៉ាលីហ្សឺ (Aleksei Vasilyevich Valizer) ប្រធានពន្ធនាគារ និងលោក អាន់តុន វ្ល៉ាឌីមៀរ៉ូវីស រីឆា (Anton Vladimirovisch Rychar) ប្រធានមណ្ឌលឃុំខ្លួនបណ្តោះអាសន្ន។

វិធានការទណ្ឌកម្មរួមមានការហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ EU ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ពលរដ្ឋ ឬក្រុមហ៊ុន EU មិនឱ្យផ្តល់មូលនិធិដល់ពួកគេ៕