អគ្គលេខាធិការ UN ថ្លែងថា សិទ្ធិមនុស្សកំពុងរងការវាយប្រហារនៅទូទាំងពិភពលោក (Video inside)
23-02-2026 21:21
(ហ្សឺណែវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានព្រមាននៅថ្ងៃចន្ទនេះថា សិទ្ធិមនុស្សកំពុងស្ថិតក្រោមការវាយប្រហារនៅទូទាំងពិភពលោក ដោយលោកបានលើកឡើងពីការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងទុក្ខវេទនារបស់ជនស៊ីវិលនៅក្នុងជម្លោះនៅស៊ូដង់ ហ្គាហ្សា និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងពិធីបើកក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក ហ្គូទែរ៉េស បានថ្លែងថា «នីតិរដ្ឋកំពុងត្រូវបានគ្របសង្កត់ដោយច្បាប់នៃកម្លាំងបាយ...តម្រូវការមនុស្សធម៌កំពុងផ្ទុះឡើង ខណៈដែលមូលនិធិកំពុងដួលរលំ»។ លោកបានសង្កត់ធ្ងន់ថា វិបត្តិថវិកានេះបណ្តាលមកពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ដែលបានបង់ប្រាក់ត្រឹមតែ ១៦០លានដុល្លារប៉ុណ្ណោះ នៃបំណុលជាង ៤ពាន់លានដុល្លារដែលជំពាក់អង្គការនេះ។
ទន្ទឹមគ្នានេះ លោក ហ្គូទែរ៉េស ក៏បានព្រមានផងដែរអំពីស្ថានភាពនៅតំបន់ប៉ាឡេស្ទីន ដោយបញ្ជាក់ថា «ដំណោះស្រាយរដ្ឋពីរ កំពុងត្រូវបានដកហូតទាំងកណ្តាលថ្ងៃត្រង់» ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងរឹតបន្តឹងការគ្រប់គ្រង និងពង្រីកការតាំងទីលំនៅលើតំបន់វែសប៊ែង (West Bank)៕




