ប្រព័ន្ធផ្សព្វផ្សាយ៖ ចំនួនអ្នកស្លាប់ក្នុងសាលានៅអ៉ីរ៉ង់កេីនដល់ ៤៥នាក់ ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិក
28-02-2026 20:09
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលេីអ៉ីរ៉ង់ បានសម្លាប់មនុស្សកេីនឡេីងដល់ ៤៥នាក់ហេីយ និងបង្កឱ្យមានការសងសឹកពីអ៉ីរ៉ង់នៅទូទាំងតំបន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទីភ្នាក់ងារព័ត៌មាន IRNA រាយការណ៍ថា ការវាយប្រហារនោះកេីតឡេីងនៅសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងប្រទេសអ៉ីរ៉ង់។ ដំបូងឡេីយអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានចំនួនតែ ២៤នាក់ប៉ុណ្ណោះ។ ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៉ីរ៉ង់ កំពុងត្រូវបានដាក់ពង្រាយក្នុងទីក្រុង។
អ៉ីរ៉ង់ បានវាយប្រហារសងសឹកលេីអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅតាមបណ្តាប្រទេសអារ៉ាប់។ មកទល់ពេលនេះ ទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីការខូចខាតណាមួយនៅឡេីយទេ៕





