អេមីរ៉ាត់អារ៉ាប់រួម ព្រមានពីផលវិបាក បន្ទាប់ពីមានមនុស្សម្នាក់ស្លាប់ក្នុងទីក្រុង Abu Dhabi ក្រោយអ៉ីរ៉ង់វាយប្រហារសងសឹកលេីមូលដ្ឋានយោធាអាមេរិក ក្នុងបណ្តាប្រទេសអារ៉ាប់ (Video inside)

28-02-2026 20:57

(ឌូបៃ)៖ អេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសការវាយប្រហាររបស់អ៉ីរ៉ងលើទឹកដីរបស់ខ្លួន ដោយនិយាយថាវាបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Abu Dhabi។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។

អ៉ីរ៉ង់បានសន្យាសងសឹកប្រឆាំងនឹងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ទាំងអេមីរ៉ាត់អារ៉ាប់រួម គុយវ៉ែត កាតា និងហ៊្សកដានី ដែលសុទ្ធតែមានមូលដ្ឋានយោធាអាមេរិក បានអះអាងពីការស្ទាក់ចាប់មីស៊ីលអ៉ីរ៉ង់។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បាននិយាយថា ប្រតិបត្តិការបែបនេះនឹងបន្តឥតឈប់ឈរ រហូតដល់សត្រូវត្រូវបានកម្ចាត់យ៉ាង។

សាក្សីម្នាក់បាន ប្រាប់ Reuters ថាបានឮសំឡេងផ្ទុះ ៥ដងបន្តបន្ទាប់គ្នា ដែលបណ្តាលឱ្យញ័របង្អួចនៅក្នុងផ្ទះមួយនៅជិតសង្កាត់ Corniche ទីក្រុង Abu Dhabi។ សាក្សីផ្សេងទៀតនៅក្នុងតំបន់ Al Dhafra និង Bateen ក៏បានឮសំឡេងផ្ទុះខ្លាំងផងដែរ។ យន្តហោះចម្បាំងអាចត្រូវបានគេឃើញហោះហើរជុំវិញតំបន់កោះ Yas នៃទីក្រុង Abu Dhabi នៅរសៀលថ្ងៃសៅរ៍។

ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានលេីកឡេីងថា ការវាយប្រហារបង្កើតបានជាការរំលោភបំពានម្តងហើយម្តងទៀតពីសំណាក់អ៉ីរ៉ង់ ហើយបានព្រមានអំពីផលវិបាក ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត។ ក្រសួងបន្ថែមថា អេមីរ៉ាត់អារ៉ាប់រួមបន្តជំរុញដំណោះស្រាយការទូតដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែរក្សាសិទ្ធិដើម្បីការពារខ្លួន និងការពារសន្តិសុខរបស់ខ្លួន៕