លោក ដូណាល់ ត្រាំ អះអាងថាកងកម្លាំងអាមេរិកបាញ់ពន្លិច នាវាចម្បាំងអ៉ីរ៉ង់៩គ្រឿង (Video inside)
02-03-2026 09:08
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios។
លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានសរសេរថា «ខ្ញុំទើបតែទទួលបានព័ត៌មានថាយើងបានបំផ្លាញ និងពន្លិចនាវាចម្បាំង៩គ្រឿងរបស់ អ៉ីរ៉ង់...នៅក្នុងការវាយប្រហារផ្សេងមួយទៀត យើងបានកម្ទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំ»។
កាលពីថ្ងៃអាទិត្យកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថាមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែល៕






