លោក ត្រាំ ព្យាករថាសង្រ្គាមជាមួយអ៉ីរ៉ង់ អាចនឹងចាយពេល៤សប្ដាហ៍ (Video inside)
02-03-2026 09:29
(Palm Beach សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្យាករថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ អាចនឹង ចាយពេល ៤សប្ដាហ៍ បើទោះជាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ ធ្វើការព្យាករបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Daily Mail។ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាជាដំណើរការមានរយៈពេល៤សប្ដាហ៍។ យើងគិតថាវានឹងមានរយៈពេល៤សប្ដាហ៍»។
លោកប្រធានាធិបតីអាមេរិកបន្ថែមទៀតថាអ៉ីរ៉ង់ជាប្រទេសធំមួយ ដូច្នេះវានឹងចំណាយពេល៤សប្ដាហ៍ ឬអាចតិចជាងនេះ៕




