* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អនុប្រធានទី២​ ព្រឹទ្ធសភា៖ កាកាវជាដំណាំដែលមានសក្ដានុពលក្នុងតំបន់ភូមិភាគឦសាន និងផ្តល់ចំណូលខ្ពស់ដល់កសិករ

02-03-2026 09:41

(រតនគិរី)៖ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា មានប្រសាសន៍ថា ការដាំដុះកាកាវនៅភូមិភាគឦសាន រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹងត្រែង គឺផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករ បើប្រៀបធៀបទៅនឹងការដាំដុះស្រូវ ដោយហេតុថាតំបន់នេះមានសណ្ឋានដីជាតំបន់ខ្ពស់ និងអាកាសធាតុត្រជាក់ ដែលអំណោយផលខ្ពស់ដល់ការលូតលាស់និងទិន្នផលកាកាវ ជាជាងការដាំដុះស្រូវ។

លោកបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសចុះទស្សនកិច្ចចម្ការកាកាវ របស់លោកឧកញ៉ា ហៃ លីអ៊ាង ស្ថិតនៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី​ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

​លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា កាកាវជារុក្ខជាតិប្រភេទដំណាំងាយស្រួលក្នុងការដាំសម្រាប់លក្ខខណ្ឌអាកាសធាតុសមប្រកប ហើយដំណាំនេះមិនប្រកាន់រដូវ ដូចដំណាំមួយចំនួនទៀតទេ ប៉ុន្តែមិនអាចដាំបានក្នុងតំបន់ទំនាបដក់ទឹកបានឡើយ ព្រោះវាត្រូវការទឹកច្រើនក្នុងការស្រោចស្រព ព្រមទាំងការមើលថែទាំឱ្យបានដិតដល់។

ដំណាំកាកាវ មានវត្តមានមុនគេនៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៤ បន្ទាប់មកមាននៅខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង។ កាកាវ គឺជាដំណាំដែលមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូល ជាពិសេសក្នុងបរិបទដែលតម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ធន់ វឌ្ឍនា ក៏បានបន្តជំរុញការគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកឱ្យមានចីរភាពតាមរយៈ ការជួយទិញ ជួយផ្សព្វផ្សាយ និងជួយបង្កើតថ្មីពីប្រជាជនខ្មែរ ធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរផ្គត់ផ្គង់លើទីផ្សារកាន់តែច្រើន គ្រប់តាមតម្រូវការ និងមាននិរន្តរភាព​៕