លោក ដូណាល់ ត្រាំ អះអាងថាមេដឹកនាំអ៉ីរ៉ង់ចង់ចរចាជាមួយរូបលោក ហើយលោកក៏យល់ព្រមដែរ (Video inside)
02-03-2026 09:43
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ថាមេដឹកនាំថ្មីរបស់អ៉ីរ៉ង់ចង់ចរចាជាមួយរូបលោក ហើយលោកក៏បានយល់ព្រមដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីអាមេរិក Atlantic។ «ពួកគេចង់ចរចា ហើយខ្ញុំក៏បានយល់ព្រមចរចា ដូច្នេះខ្ញុំនឹងត្រូវចរចាជាមួយពួកគេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ លោកប្រធានាធិបតីអាមេរិកបន្តថា «ពួកគេគួរតែណាស់តែធ្វើវាឱ្យបានលឿនជាងនេះ។ ពួកគេណាស់តែយល់ព្រមធ្វើអ្វីដែលប្រាកដប្រជា និងងាយស្រួលធ្វើឱ្យបានឆាប់ជាងនេះ។ ពួកគេយឺតពេកហើយ»។
ក៏ប៉ុន្តែ លោក ត្រាំ មិនបានបញ្ជាក់លម្អិតថាតើលោកនឹងចរចាជាមួយមេដឹកនាំអ៉ីរ៉ង់រូបណាទេ ហើយក៏មិនបានបង្ហើបឱ្យដឹងថាតើការចរចានេះធ្វើឡើងនៅពេលនោះដែរ៕




