អ៉ីរ៉ង់ជាប្រទេសមានប្រេងបម្រុងធំជាងគេលំដាប់ទី៣ នៅលើពិភពលោក (Video inside)
02-03-2026 09:57
(តេហេរ៉ង់)៖ ទិន្នន័យរបស់អង្គការនៃក្រុមប្រទេសនាំចេញប្រេងឥន្ធនៈ ឬហៅកាត់ថា OPEC និងរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថាអ៉ីរ៉ង់ជាប្រទេសមាន ស្ដុកប្រេងបម្រុងធំជាងគេជាប់ចំណាប់ថ្នាក់លេខ៣នៅលើពិភពលោក ជាមួយប្រេងបម្រុងជិត ២០៩ពាន់លានបារែល គិតត្រឹមចុងឆ្នាំ២០២៤។
អ៉ីរ៉ង់ក៏ជាស្ថាបនិក និងសមាជិករបស់ OPECផងដែរ។ មានតែវ៉េណេស៊ុយអេឡា និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះដែលមានប្រេងបម្រុងច្រើនជាងអ៉ីរ៉ង់ ក្នុងនោះវ៉េណេស៊ុយអេឡាមាន ប្រេងបម្រុង ៣០៣ពាន់លានបារែល និងអារ៉ាប៊ីសាអូឌីតមាន ២៦៧ពាន់លានបារែល។
ចំណែកប្រទេសផ្សេងទៀតដែលមានប្រេងបម្រុងច្រើនដែរនោះរួមមាន កាណាដា (១៦៣ពាន់លានបារែល) អ៉ីរ៉ាក់ (១៤៥ពាន់លានបារែល) និងសហរដ្ឋអាមេរិក (៤៥ពាន់លានបារែល)៕




