* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មីយ៉ាន់ម៉ា ផ្តល់ការលើកលែងទោសដល់ អ្នកទោសជាង៧០០០នាក់ ដែលជាប់ពិរុទ្ធពីបទគាំទ្រក្រុមភេរវករ (Video inside)

02-03-2026 14:36

(ណៃពិដោ)៖ នាថ្ងៃចន្ទ ទី២ ខែមីនា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន៧៣០០នាក់ ដែលជាប់ពិរុទ្ធពីបទផ្តល់ការគាំទ្រហិរញ្ញវត្ថុ ឬកន្លែងជ្រកកោនដល់ក្រុមភេរវករ ជាទូទៅសំដៅលើក្រុមចលនាតស៊ូ​ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងរបបដឹកនាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មនុស្សរាប់ម៉ឺននាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១។ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមឧទ្ទាមប្រដាប់អាវុធដែលប្រឆាំងរបបសឹក ត្រូវបានចាត់ទុកជា «ក្រុមភេរវករ» ហើយអ្នកណាដែលហ៊ានពាក់ព័ន្ធជាមួយពួកគេ ​ត្រូវប្រឈមការដាក់ទោសទណ្ឌធ្ងន់ធ្ងរ អាចរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលយោធា បានប្រកាសផ្តល់ការលើកលែងទោស សម្រាប់បទឧក្រិដ្ឋមួយចំនួន ជាទង្វើ​ដែលក្រុមអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងដើម្បីស្តារមុខមាត់របស់ខ្លួន មុនត្រូវផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៉ីវិល ក្រោយ​ការបោះឆ្នោតសកលកាលពីខែមករា។ សភាថ្មីនឹងត្រូវបើកសម័យប្រជុំលើកដំបូង ក្នុងពេល២សប្តាហ៍ទៀត ខណៈការជ្រើសរើស​ប្រធានាធិបតី នឹងធ្វើឡើងនៅអំឡុងដើមខែមេសា។ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានាធិបតី៕