* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនថាពលរដ្ឋខ្លួនម្នាក់ស្លាប់នៅអ៉ីរ៉ង់ ក្រោយសង្រ្គាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា និងបន្តទទូចឱ្យភាគីទាំងអស់ឈប់បាញ់ ហើយចរចាគ្នា (Video inside)

02-03-2026 14:47

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី២ ខែមីនា ចិនបានបន្តអំពាវនាវឱ្យមានបទឈប់បាញ់និងកិច្ចចរចាការទូត ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីវាបានឆាបឆេះឡើងរយៈពេល៣ថ្ងៃហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងថា កិច្ចការចាំបាច់បំផុតនាពេលនេះ គឺបញ្ឈប់ប្រតិបត្តិការយោធា និងទប់ស្កាត់ការរីករាលដាលនៃជម្លោះ ហើយលោកស្រីបន្តទទូចឱ្យមានការស្វែងរកដំណោះស្រាយ តាមរយៈកិច្ចសន្ទនានិងការចរចា។

លោកស្រី Mao ក៏បានទទួលស្គាល់ផងដែរថា ពលរដ្ឋចិនម្នាក់បានបាត់បង់ជីវិត នៅរដ្ឋធានីតេហេរ៉ង់ ជាទីដែលអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាស ក្នុងប្រតិបត្តិការដ៏ធំមួយ ដែលបានសម្លាប់មេដឹកនាំកំពូល​របស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់បាននិងកំពុងសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូនទៅលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសអារ៉ាប់នៅក្បែរខាង ដែលមានមូលដ្ឋានយោធារបស់អាមេរិក៕