ព្រះរាជវាំង Golestan របស់អ៉ីរ៉ង់ចុះបញ្ជី UNESCO រងការខូចខាតក្នុងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល (Video inside)

02-03-2026 16:52

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាព្រះរាជវាំង Golestan របស់អ៉ីរ៉ង់ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងរដ្ឋធានីតេហេរ៉ង់ បានរងការខូចខាតដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ ISNA នៅបន្ទាប់ពីការវាយប្រហាររួមគ្នាពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើទីលាន Arag ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីតេហេរ៉ង់ កាលពីលា្ងចថ្ងៃអាទិត្យ ផ្នែកមួយចំនួននៃព្រះរាជវាំង Golestan បានរងការខូចខាត។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់មួយនេះបន្ថែមទៀតថាទ្វារ បង្អួច និងកញ្ចក់បានរងការខូចដោយសារតែបំណែកនៃការផ្ទុះ។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Mehr ក៏បានធ្វើសេចក្ដីរាយការណ៍ដូចគ្នានេះដែរ៕