ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN បង្ហាញថា អ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកជាង ៩០% ថ្កោលទោសចំពោះការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់
02-03-2026 17:47
(ប៉េកាំង)៖ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារយោធារួមទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់លោក Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់។ អ៊ីរ៉ង់បានធ្វើការវាយប្រហារតបតវិញជាបន្ទាន់ ដែលបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ាយ៉ាងឆាប់រហ័ស។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតទូទទាំងពិភពលោក ដោយទាក់ទាញអ្នកចូលរួមជាង ២,៣ ម៉ឺននាក់ក្នុងរយៈពេល ២៤ ម៉ោង។
ការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៩% បានថ្កោលទោសចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដោយកត់សម្គាល់ថា វាបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៨% បានរិះគន់សហរដ្ឋអាមេរិកដែលបានធ្វើប្រតិបត្តិកាយោធាក្នុងអំឡុងពេលធ្វើការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ទង្វើនេះជាអនុត្តរភាពធម្មតារបស់អាមេរិក ដែលបានរំលោភច្បាប់អន្តរជាតិ និងបំផ្លាញលទ្ធភាពនៃការចរចាសន្តិភាព។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៩,៨% បានកត់សម្គាល់ថា កម្លាំងយោធាមិនអាចដោះស្រាយជម្លោះបានទេ បែរជានឹងធ្វើឱ្យការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរឡើង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០%មានការព្រួយបារម្ភអំពីភាពអាក្រក់នៃដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា និងមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៧% សម្គាល់ឃើញថា អនុត្តរភាពរបស់អាមេរិកបានប៉ះពាល់ដល់ស្ថិរភាពសកលជាយុទ្ធសាស្ត្រ និងកាត់បន្ថយទំនុកចិត្តលើយន្តការពហុភាគី៕
វិទ្យុមិត្តភាពកម្ពុជាចិន




