អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបសំណួររបស់អ្នកកាសែតអំពីការដែលលោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានត្រូវសម្លាប់
02-03-2026 17:48
(ប៉េកាំង)៖ នាថ្ងៃទី១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងការដែលលោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់។
អ្នកកាសែតសួរថា៖ តាមការផ្សាយព័ត៌មាន លោក Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់បានត្រូវសម្លាប់ ក្នុងការវាយប្រហារយោធាតាមដែនអាកាស ដែលបង្កដោយអាមេរិកនិងអ៊ីស្រាអ៊ែល សូមសួរតើភាគីចិនមានការអធិប្បាយយ៉ាងណា ចំពោះករណីនេះ ?
អ្នកនាំពាក្យឆ្លើយថា៖ ការវាយប្រហារនិងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងសន្តិសុខអ៊ីរ៉ង់ បានជិះជាន់កម្មវត្ថុ និងគោលការណ៍នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់និងថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ។ យើងដាស់តឿនឱ្យបញ្ឈប់សកម្មភាពយោធាភ្លាម ជៀសវាងសភាពការណ៍តានតឹងឡើងកម្តៅថែមមួយកម្រិតទៀត ដើម្បីរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃមជ្ឈិមបូព៌ា និងពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន




