អ៉ីស្រាអែល វាយប្រហារចំមន្ទីរពេទ្យមួយនៅរដ្ឋធានីតេហេរ៉ង់ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ​ ខណៈក្រុមសង្គ្រោះជម្លៀសអ្នកជំងឺចេញជាបន្ទាន់

02-03-2026 19:30

(តេហេរ៉ង់)៖ សាក្សីពីររូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានចំគោលដៅមន្ទីរពេទ្យមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ ហ្គាន់ឌី (Gandhi Street) ក្នុងរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអន្តរជាតិ។

សាក្សីបានបញ្ជាក់ថា មន្ទីរពេទ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអគារមួយផ្នែកធំត្រូវបានបំផ្លាញ ខណៈក្រុមសង្គ្រោះ និងបុគ្គលិកពេទ្យ កំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព៕