ភរិយារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានស្លាប់ហើយ ដោយសាររបួសធ្ងន់ធ្ងរពីការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល
02-03-2026 21:42
(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នាថ្ងៃចន្ទនេះថា ភរិយារបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី គឺលោកស្រី ម៉ាន់ស៊ូរ៉េ ខូចាស្ទេ បាហ្គឺហ្សាដេ (Mansoureh Khojasteh Bagherzadeh) បានទទួលមរណភាពហើយ ដោយសាររងរបួសធ្ងន់ធ្ងរពេក ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
ប្រភពដដែលបានបញ្ជាក់ថា លោកស្រីបានស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ដែលជាថ្ងៃចាប់ផ្តើមនៃប្រតិបត្តិការវាយប្រហារតាមអាកាសនោះ៕




