ប្រធានាធិបតីបារាំង ប្រកាសបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរបារាំង ឆ្លើយតបនឹងហានិភ័យជម្លោះសកល (Video inside)

02-03-2026 21:50

(ប៉ារីស)៖ នាថ្ងៃចន្ទ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា បារាំងនឹងបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ និងពង្រឹងសមត្ថភាពកំញើញរបស់ខ្លួន ស្របពេលដែលហានិភ័យនៃជម្លោះសកល ដែលអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងសុន្ទរកថាចេញពីមូលដ្ឋាននាវាមុជទឹកនៅក្នុងតំបន់ ប្រ៊ីតតានី (Brittany) លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន យើងកំពុងឆ្លងកាត់ដំណាក់កាលនៃភាពវឹកវរផ្នែកភូមិសាស្ត្រនយោបាយ ដែលពោរពេញទៅដោយហានិភ័យដ៏គ្រោះថ្នាក់បំផុត»
ទន្ទឹមគ្នានេះ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ការពង្រឹងប្រព័ន្ធការពារ និងសមត្ថភាពកំញើញនុយក្លេអ៊ែររបស់ប្រទេសបារាំងឱ្យ «កាន់តែរឹងមាំ» ជាងមុន គឺជាភាពចាំបាច់មិនអាចខ្វះបាន ក្នុងកាលៈទេសៈដ៏តានតឹងនេះ៕