អឌ្ឍចន្ទក្រហមអ៉ីរ៉ង់បញ្ជាក់ថា មនុស្ស ៥៥៥ នាក់ស្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល រយៈពេល២ថ្ងៃ

02-03-2026 22:21

(តេហេរ៉ង់)៖ សមាគមអឌ្ឍចន្ទក្រហមអ៉ីរ៉ង់ (Iranian Red Crescent) បានចេញរបាយការណ៍នាថ្ងៃចន្ទនេះថា មនុស្សសរុប ៥៥៥នាក់ បានបាត់បង់ជីវិតនៅទូទាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានផ្ទុះឡើងកាលពីពីរថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News។

តាមរយៈសារបង្ហោះនៅលើតេឡេក្រាម ស្ថាប័នមនុស្សធម៌មួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការវាយប្រហារភេរវកម្មរបស់អាមេរិក និងរបប Zionists (អ៉ីស្រាអែល) លើតំបន់ផ្សេងៗនៃប្រទេសយើង...មកទល់ពេលនេះ ទីក្រុងចំនួន១៣១ បានរងផលប៉ះពាល់ ហើយជាអកុសល ជនរួមជាតិរបស់យើងចំនួន ៥៥៥នាក់ បានបាត់បង់ជីវិត»៕