* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សំបុត្រយន្តហោះឡើងថ្លៃ សម្រាប់ជើងហោះហើរអាស៉ី-អឺរ៉ុប បន្ទាប់ពីអាកាសយានដ្ឋានប្រទេសឈូងសមុទ្របិទទ្វារ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា (Video inside)

03-03-2026 15:15

(ហុងកុង)៖ តម្លៃជើងហោះហើររវាងអាស៉ី និងអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបិទផ្លូវអាកាសសំខាន់ៗ នៅតំបន់មជ្ឈិមបូព៌ា ដោយសារតែសង្គ្រាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដោយបើតាមក្រុមហ៊ុនអាកាសចរណ៍ សំបុត្រយន្តហោះសម្រាប់គោលដៅពេញនិយម ត្រូវបានកក់អស់មុនច្រើនថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២៦។

អាកាសយានដា្ឋននៃប្រទេស​ឈូងសមុទ្រ​ពែរ្ស រួមទាំង​អាកាសយានដ្ឋាន​អន្តរជាតិ​មមាញឹក​បំផុត​របស់​ពិភពលោក​ឌូបៃ ដែល​ជាធម្មតា​ទទួល​ជើងហោះហើរ​ជាង ១ ០០០ជើង​ក្នុង​មួយថ្ងៃ នៅបន្ត​បិទ​សម្រាប់​ថ្ងៃទី​ ៤​ គិតត្រឹម​ថ្ងៃ​អង្គារ។ ការបិទនេះ បានកាត់បន្ថយ​សមត្ថភាព​ចរាចរណ៍នៅលើ​ផ្លូវ​ពេញនិយម ​ដូចជា​អូស្ត្រាលី​ទៅកាន់​អឺរ៉ុប ជាទីដែល​ក្រុមហ៊ុន Emirates និង Qatar Airways ​មាន​ចំណែកខ្ពស់ក្នុង​ទីផ្សារ។

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាកាសចរណ៍ Alton Aviation Consultancy បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការសេវាកម្មមិនឈប់ ឬតាមរយៈការប្រើប្រាស់អាកាសយានដ្ឋានផ្សេង ក្រៅតំបន់ដែលរងផលប៉ះពាល់ រួមទាំងក្រុមហ៊ុន Cathay Pacific Airways របស់ទីក្រុងហុងកុង ក្រុមហ៊ុន Singapore Airlines និងក្រុមហ៊ុន Turkish Airlines អាចទទួលបានប្រយោជន៍រយៈពេលខ្លី ដោយសារអ្នកដំណើរប្តូរក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅឈូងសមុទ្រ។

តាមការពិនិត្យរបស់ Reuters លើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នាថ្ងៃអង្គារនេះ មានការកក់សំបុត្ររយៈពេលខ្លីតិចតួចប៉ុណ្ណោះ ជាមួយនិងតម្លៃខ្ពស់សម្រាប់ជើងហោះហើរ ពីអាស៉ីទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ Cathay Pacific បានឱ្យដឹងថា គ្មានសំបុត្រ economy-class នៅសល់ទេ សម្រាប់ជើងហោះហើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងឡុងដ៍ រហូតដល់ថ្ងៃទី ១១ ខែមីនា ដោយសំបុត្រមួយជើងមានតម្លៃយ៉ាងហោចណាស់ ២ ៧០៥ដុល្លារ។

Qantas Airways ក៏មិនបានលក់សំបុត្រ economy-class លើជើងហោះហើរពីទីក្រុង Perth ទៅកាន់សិង្ហបុរីដែរ រហូតដល់ថ្ងៃទី១៧ ខែមីនា នៅពេលដែលសំបុត្រមួយជើងមានតម្លៃ ២ ២២០ដុល្លារ។ EVA Airways របស់តៃវ៉ាន់ បានឱ្យដឹងថា ការកក់ជើងហោះហើរទៅកាន់អឺរ៉ុប មានការកើនឡើង ខណៈដែលអ្នកដំណើរអាស៉ី និងអឺរ៉ុបកំពុងស្វែងរកជម្រើសផ្លូវហោះហើរជំនួស។ ដោយឡែក សំបុត្រ​ economy-class ទៅ-មក​ ពីទីក្រុងប៉េកាំង​ទៅកាន់ទីក្រុងឡុងដ៍​ជាធម្មតា មានតម្លៃក្រោម ១ ៤៥២ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន Air China ផ្តល់ឱ្យ​តែមួយគត់​គឺនៅថ្ងៃពុធ​ ហើយសំបុត្រ​មួយមានតម្លៃ ៧ ៣៣៦ដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ដែលមានជើងហោះហើរត្រង់អាស៉ី-អឺរ៉ុប អាចរំលងដែនអាកាសមជ្ឈិមបូព៌ា ដោយហោះហើរទៅភាគខាងជើងឆ្លងកាត់តំបន់កូកាស (Caucasus) បន្ទាប់មកអាហ្វហ្គានីស្ថាន ឬភាគខាងត្បូងឆ្លងកាត់អេហ្ស៉ីប បន្ទាប់មកអារ៉ាប៊ីសាអូឌីត បន្ទាប់មកអូម៉ង់។ ប៉ុន្តែវានាំឱ្យការហោះហើរចំណាយពេលថែមច្រើនម៉ោង និងប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងមុន ជំរុញឱ្យថ្លៃដើមកើនឡើង ចំពេលតម្លៃប្រេងក៏ហក់ឡើងខ្ពស់។ ទាំងនេះហើយគឺមូលហេតុ ដែលអាចនាំឱ្យសំបុត្រយន្តហោះថ្លៃជាងមុន៕