លោក ត្រាំ នឹងទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ ចំពេលមានសង្រ្គាមនៅមជ្ឈិមបូព៌ា
03-03-2026 15:38
(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz សម្រាប់ជំនួបដំបូងជាមួយមេដឹកនាំបរទេស បន្ទាប់ពីសហរដ្ឋអាមេរិក បានចូលរួមជាមួយអ៉ីស្រាអែល វាយប្រហារអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Merz ដែលគេស្គាល់ថាជាអ្នករិះគន់ខ្លាំងចំពោះរបបដឹកនាំនៃសាធារណរដ្ឋអ៉ីស្លាម បាននិយាយថា ទីក្រុងបែឡាំង ចូលរួមជាមួយរីករាយជាមួយប្រជាជនអ៉ីរ៉ង់ ដែលរបបនេះកំពុងឈានដល់ទីបញ្ចប់។ លោកក៏បានបដិសេធ និយាយពីភាពស្របច្បាប់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល លើអ៊ីរ៉ង់ផងដែរ។ ជាមួយគ្នានេះ អាល្លឺម៉ង់ បានចូលរួមជាមួយចក្រភពអង់គ្លេស និងបារាំង ក្នុងការជួយដល់សម្ព័ន្ធមិត្តឈូងសមុទ្រ ដើម្បីការពារខ្លួនប្រឆាំងនឹងអ៉ីរ៉ង់។
លោក ត្រាំ និងលោក Merz ធ្លាប់ជួបប្រជុំនៅឯសេតវិមាន កាលពីខែមិថុនា ឆ្នាំមុន ហើយដំណើរទស្សនកិច្ចរបស់លោក Merz នាពេលនេះបានកើតមានឡើង ខណៈដែលលោក ត្រាំ បានឱ្យសញ្ញាថា ការវាយប្រហារតាមអាកាសលើអ៉ីរ៉ង់ អាចបន្តពេលច្រើនសប្តាហ៍ទៀត៕







