កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៦​» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ

03-03-2026 17:54

(ប៉េកាំង)៖ នៅ​វេលា​ម៉ោង៨​ យប់​ ថ្ងៃទី​៣ ខែមីនា កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥​» នៃអគ្គស្ថានីយវិទ្យុ​និងទូរទស្សន៍មជ្ឈិមចិន​នឹង​ប្រកាន់​ខ្ជាប់​ គោលការណ៍​​​អបអរសាទរ​បុណ្យហែអ្នកតាដោយភាពរីករាយ​ ​បង្ហាញពីភាពសុខដុមរមនា​និង​ការជួបជុំគ្នា មានកម្មវិធី​សម្តែង​ផ្សេងៗ ​រួមទាំងបទចម្រៀង របាំ ល្ខោនអូប៉េរ៉ា ​ការសម្តែង​កំប្លែង ការនិយាយឆ្លងឆ្លើយ​និងការសម្តែងសៀកវេទមន្ត ​ដើម្បីអបអរសាទរពិធីបុណ្យហែអ្នកតា​ ជាមួយប្រជាជនចិន​ទូទាំង​ពិភពលោក​និង​មិត្តភក្តិនៅក្រៅប្រទេស។

កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៦​» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ​នឹង​មានការចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍ CCTV-1 និង ​CCTV3 ជា​ដើម​ ​និង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយថ្មីៗ ដូចជា CCTV News ​ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន