* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

របាយការណ៍ចារកម្មព្រមានពីការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ លើសហរដ្ឋអាមេរិក ក្រោយមរណភាព អាលី ខាមេណី (Video inside)

03-03-2026 21:36

(វ៉ាស៊ីនតោន)៖ យោងតាមរបាយការណ៍វាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិក ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាននៅថ្ងៃអង្គារ បានព្រមានថា ប្រទេសអ៉ីរ៉ង់ និងក្រុមប្រូកស៊ី (Proxies) របស់ខ្លួន អាចនឹងបើកការវាយប្រហារសងសឹកមកលើសហរដ្ឋអាមេរិក បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណី ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍របស់ការិយាល័យចារកម្ម និងវិភាគនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ បានបញ្ជាក់ថា ទោះបីជាការវាយប្រហាររូបវន្តទ្រង់ទ្រាយធំ ទំនងជាមិនអាចកើតឡើងក៏ដោយ ប៉ុន្តែអ៉ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្ត «ប្រហែលជា» នឹងបង្កើតការគំរាមកំហែងជាប្រចាំ តាមរយៈការវាយប្រហារចំគោលដៅនៅក្នុងទឹកដីអាមេរិក។ របាយការណ៍សង្កត់ធ្ងន់ថា ក្នុងរយៈពេលខ្លី ក្តីបារម្ភចម្បងគឺក្រុមហែកគ័រ (Hacktivists) គាំទ្រអ៉ីរ៉ង់ អាចនឹងធ្វើប្រតិបត្តិការវាយប្រហារតាមប្រព័ន្ធសាយប័រ (Cyber Attacks) កម្រិតទាប ទៅលើបណ្តាញកុំព្យូទ័រអាមេរិក ដូចជាការបំផ្លាញគេហទំព័រ ឬការវាយប្រហារបែប DDoS ជាដើម។

គួរបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី គ្រីស្ទី ណូម (Kristi Noem) បានប្រកាសថា ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារចារកម្ម និងស្ថាប័នអនុវត្តច្បាប់សហព័ន្ធ ដើម្បីតាមដាន និងទប់ស្កាត់រាល់ការគំរាមកំហែងដែលអាចកើតមាន។ ស្របពេលជាមួយគ្នានេះ របាយការណ៍ក៏បានព្យាករណ៍ថា អ៉ីរ៉ង់នឹងបន្តវាយប្រហារលើគោលដៅអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមផ្លូវអាកាសបានរីករាលដាលដល់ប្រទេសលីបង់។ ដោយឡែក ជុំវិញករណីបាញ់ប្រហារនៅរដ្ឋតិចសាស់កាលពីថ្ងៃអាទិត្យ ដែលសម្លាប់មនុស្ស ២នាក់ អាជ្ញាធរបញ្ជាក់ថា នៅលឿនពេកក្នុងការសន្និដ្ឋានថាមានការពាក់ព័ន្ធនឹងសង្គ្រាមនៅអ៉ីរ៉ង់ ទោះបីជាជនដៃដល់ដែលត្រូវប៉ូលិសបាញ់សម្លាប់ មានស្លៀកសម្លៀកបំពាក់ដែលមានទង់ជាតិអ៉ីរ៉ង់ក៏ដោយ៕