យោធាចិនថាមានមេរៀន៥ ដែលត្រូវរៀនពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ (Video inside)

04-03-2026 09:52

(វ៉ាស៊ីនតោន)៖ យោធាចិនបាននិយាយតាមរយៈការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល លើអ៉ីរ៉ង់ បានផ្ដល់មេរៀន៥ឱ្យចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

តាមយោធាចិន មេរៀនទាំងនោះរួមមាន៖

១. ការគំរាមកំហែងដ៏សាហាវបំផុត៖ គឺសត្រូវខាងក្នុង
២. កំហុសធំបំផុត៖ ជឿយ៉ាងងងឹតងងុលលើសន្តិភាព
៣. ការពិតដែលមិនអាចប្រកែកបាន៖ អ្នកដែលមានអាវុធខ្លាំងជាងគឺជាអ្នកឈ្នះ
៤. ភាពផ្ទុយគ្នាដ៏ឃោរឃៅ៖ ជ័យជម្នះដែលបានមកដោយសារតែការស្រមើស្រមៃ
៥. មនុស្សចុងក្រោយបំផុតដែលយើងអាចពឹងបាន៖ គឺពឹងលើខ្លួនឯង៕