លោក ពូទីន និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត បើកកិច្ចពិភាក្សាតាមទូរស័ព្ទអំពីជម្លោះនៅមជ្ឈិមបូព៌ា

04-03-2026 17:26

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អំពីហានិភ័យនៃការកើនឡើងជម្លោះរវាងសហរដ្ឋអាមេរិក អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ថា «ភាគីទាំងសងខាងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យជាក់ស្ដែងនៃការកើនឡើងជម្លោះដែលបាន និងកំពុងបង្កផលប៉ះពាល់រួចទៅហើយដល់ទឹកដីនៃបណ្ដាប្រទេសមួយចំនួន ហើយអាចនឹងបង្កទៅជាផលវិបាកដ៏មហន្តរាយ»។

តាមវិមានក្រឹមឡាំង លោក ពូទីន បានប្រាប់ព្រះអង្គម្ចាស់ ប៊ីនសាលម៉ាន ក្នុងកិច្ចសន្ទនានោះថាវាមានភាពបន្ទាន់ដែលត្រូវដោះស្រាយស្ថានការណ៍ដ៏គ្រោះថ្នាក់នេះតាមរយៈយន្ដការនយោបាយ និងការទូត៕