កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកនៅព្រឹកថ្ងៃទី៥ ខែមីនា រយៈពេល៨ថ្ងៃ

04-03-2026 18:19

(ប៉េកាំង)៖ ថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Lou Qinjian អ្នកនាំពាក្យនៃមហាសន្និបាតសភា បានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានចិន និងបរទេស។

លោកបានណែនាំអោយដឹងថា កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកធ្វើនៅព្រឹកថ្ងៃទី ៥ ខែមីនា បិទបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែមីនា ដែលមានរយៈពេល ៨ ថ្ងៃ ក្នុងនោះនឹងមានការបើកធ្វើ កិច្ចប្រជុំពេញអង្គចំនួន ៣ លើក។

លោកបានណែនាំអោយដឹងថា របៀបវារៈនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះសរុបមាន ១១ ខ្លឹមសារ ដូចជា៖ ពិនិត្យពិភាក្សារបាយការណ៍ការងារនៃរដ្ឋាភិបាលចិន, ពិនិត្យពិភាក្សាសេចក្តីព្រាង ផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិនរយៈពេល៥ឆ្នាំទី១៥, ពិនិត្យពិគ្រោះពិភាក្សាសេចក្តីព្រាង នៃច្បាប់បរិស្ថាននិងអេកូឡូស៊ីចិន សេចក្តីព្រាងនៃច្បាប់ជំរុញសាមគ្គីភាពនិងវឌ្ឍនភាពប្រជាជាតិចិន សេចក្តីព្រាងនៃច្បាប់គម្រោងអភិវឌ្ឍជាតិចិន ជាដើម។

ក្នុងអំឡុងពេលកិច្ចប្រជុំ នឹងធ្វើសន្និសីទកាសែតចំនួន៣លើក ផ្តោតលើប្រធានបទសេដ្ឋកិច្ច សង្គមកិច្ចនិងការទូត ដាច់ដោយឡែកពីគ្នា។

ទាក់ទិននឹងនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក អ្នកនាំពាក្យបានថ្លែងថា ចិននិងអាមេរិកគួរគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន សហប្រតិបត្តិការ និងឈ្នះ-ឈ្នះ៕

វិទ្យុមិត្តភាពកម្ពុជាចិន