* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាកសពជាច្រើនត្រូវបានស្រង់ចេញពីសមុទ្រ ក្រោយនាវាចម្បាំងអ៉ីរ៉ង់លិចនៅក្បែរឆ្នេរសមុទ្រស្រីលង្កា

04-03-2026 19:44

(កូឡុំបូ)៖ អាជ្ញាធរស្រីលង្កា បានបញ្ជាក់នាថ្ងៃពុធនេះថា នាវាចម្បាំងរបស់ប្រទេសអ៉ីរ៉ង់មួយគ្រឿង បានលិចនៅក្បែរឆ្នេរសមុទ្ររបស់ខ្លួន ដោយក្រុមសង្គ្រោះបានជួយសង្គ្រោះជីវិតមនុស្សចំនួន ៣២នាក់ និងស្រង់បានសាកសពជាច្រើនផ្សេងទៀតចេញពីផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពពីកងទ័ពជើងទឹក និងក្រសួងការពារជាតិស្រីលង្កា បានទម្លាយថា នាវាដែលត្រូវបានកំណត់អត្តសញ្ញាណថាជា IRIS DeSources នេះ ទំនងជារងការវាយប្រហារពីនាវាមុជទឹក នៅតំបន់មហាសមុទ្រឥណ្ឌា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០១នាក់បាត់ខ្លួន។ ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា បានច្រានចោលព័ត៌មានស្តីពីចំនួនអ្នកបាត់ខ្លួននេះ និងបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលហេតុនៃការលិចនាវានេះឡើយ ដោយបញ្ជាក់ត្រឹមថា មិនមានឃើញវត្តមាននាវា ឬយន្តហោះផ្សេងទៀតនៅក្បែរកន្លែងកើតហេតុនោះទេ។

គួរបញ្ជាក់ថា អ្នកនាំពាក្យដដែលបានឱ្យដឹងថា ជនរងគ្រោះទាំង ៣២នាក់ដែលត្រូវបានជួយសង្គ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្នុងទីក្រុងកំពង់ផែ Galle ភាគខាងត្បូងប្រទេស។ អាជ្ញាធរស្រីលង្កាបានបើកប្រតិបត្តិការរុករក និងសង្គ្រោះទ្រង់ទ្រាយធំភ្លាមៗ រួមទាំងការប្រើប្រាស់កងទ័ពអាកាសផងដែរ បន្ទាប់ពីទទួលបានសញ្ញាអំពាវនាវសុំជំនួយពីនាវាអ៉ីរ៉ង់៕