* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល ចំពេលអាមេរិកកំពុងវាយអ៉ីរ៉ង់ (Video inside)

05-03-2026 08:59

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសប្ដាហ៍នេះបានចុះត្រួតពិនិត្យការធ្វើតេស្ដនាវាពិឃាដ និងមីស៊ីល ជាមួយការអះអាងថាទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការបំពាក់ អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថាការធ្វើតេស្ដខាងលើ ក្នុងនោះរួមមានការបាញ់មីស៊ីលគ្រូស កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុនបានដឹកនាំមហាសន្និបាតគណបក្សពលករ៥ឆ្នាំម្ដង ជាទីដែលលោកបានប្រកាសជាថ្មីពីគោលដៅពង្រឹងសមត្ថភាព និងប្ដេជ្ញាធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លាទៅនឹងការគំរាមកំហែងទាំងឡាយ។ ការធ្វើតេស្ដនេះក៏ធ្វើឡើងផងដែរចំពេលសត្រូវរបស់កូរ៉េខាងជើង គឺសហរដ្ឋអាមេរិកបានពួតដៃគ្នាជាមួយអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៉ីរ៉ង់។

តាម KCNA លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារកន្លងទៅ បានចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon។ «ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក កំពុងស្ថិតក្នុងដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់»។ នេះជាការគូសបញ្ជាក់របស់លោក គីម។

គួរបញ្ជាក់ថា Choe Hyon ជានាវាពិឃាដមួយក្នុងចំណោមនាវាពិឃាដ២គ្រឿងរបស់កូរ៉េខាងជើង។ នាវាពិឃាដនេះមានទម្ងន់ ៥០០០តោន ហើយនាវាពិឃាតទី៣ កំពុងស្ថិតនៅក្រោមការសាងសង់៕