បទវិភាគ៖ ក្តីប្រថ្នារបស់ប្រជាជនគឺទិសដៅខិតខំប្រឹងបែងរបស់រដ្ឋាភិបាល! មហាសន្និបាតនៃសភាទាំងពីររបស់ចិន នឹងរួមគ្នាពិគ្រោះពិភាក្សាពី «ជីវភាពរស់នៅដ៏ល្អបវរ»

06-03-2026 17:44

(ប៉េកាំង)៖ នៅពេលដែលរដូវផ្ការីកជិតចូលមកដល់ ប្រទេសចិនបានឈានចូល "ពេលវេលានៃមហាសន្និបាតសភាទាំងពីរ" ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ ដូច្នេះ មហាសន្និបាតនៃសភាទាំងពីររបស់ចិននៅឆ្នាំ២០២៦ ក៏បានបង្កប់នូវក្តីរំពឹងទុកជាពិសេស ។ មហាសន្និបាតដ៏ឱឡារិកលើកនេះ មិនត្រឹមតែនឹងគ្រោងផែនការគោលសម្រាប់ការអភិវឌ្ឍជាតិ ប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ស្តាប់សំឡេងរបស់ប្រជាជន ប្រមូលផ្តុំតម្រិះប្រាជ្ញារបស់ប្រជាជន ក៏ដូចជាឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជនផងដែរ។ តើត្រូវធ្វើតាមរប្រៀបណា អាចលើកកម្ពស់ អារម្មណ៍ទទួលបានរបស់ប្រជាជន ខណៈពេលជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ វាបានក្លាយជាប្រធានបទ យកមកពិភាក្សាយ៉ាងផុសផល ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន។

ជីវភាពរស់នៅរបស់ប្រជាជនមិនមែនជាកិច្ចការតូចតាចនោះទេ សូម្បីតែរឿងលម្អិតតូចបំផុតក៏ត្រូវគេផ្តោតសំខាន់ដែរ។ អារម្មណ៍សុភមង្គលរបស់ប្រជាជន តែងតែស្ថិតក្នុងរឿងលម្អិតនីមួយៗ ហើយក៏ស្ថិតនៅក្នុងគោលនយោបាយផ្តល់ ផលប្រយោជន៍ដល់ប្រជាជនដែលមានប្រសិទ្ធភាពនីមួយៗដែរ។ ក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសចិន ជានិច្ចកាល កំណើនសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនតែងតែជំរុញគ្នាទៅវិញទៅមក។

សូចនាករសំខាន់ៗក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ មានចំនួន១ភាគ៣ ពាក់ព័ន្ធដល់សុខុមាលភាពរបស់ប្រជាជន ដែលបានបង្ហាញយ៉ាងពេញលេញនូវទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិស្តីពីការតម្កល់ទុកការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាពចម្បង។ សូចនាករខាងសុខុមាលភាពរបស់ប្រជាជនទាំងនេះបានគ្របដណ្តប់លើវិស័យគន្លឹះជាច្រើន បូករួមទាំង ឱកាសការងារ៖ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីរក្សាបាននៅ ៥,៥ ភាគរយ ។ ប្រាក់ចំណូល៖ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ កើនឡើងស្របគ្នាជាមួយនឹងកំណើន ផលិតផលក្នុងស្រុកសរុប ។ ការអប់រំ៖បន្ថែមមត្តេយ្យដ្ឋានថ្មីដែលមានលក្ខណៈផ្តល់ផលប្រយោជន៍ជាទូទៅ កែលម្អនិងពង្រីក ការសាងសង់សាលាបឋមសិក្សា និងមធ្យមសិក្សាជាដើម ។ ការព្យាបាយជំងឺ៖ លើកកម្ពស់សមត្ថភាពសេវាកម្ម នៃមន្ទីរពេទ្យថ្នាក់ស្រុក ពង្រីកក្របខណ្ឌនៃការធានារ៉ាប់រងខាងព្យាបាលរោគ ។ ការចិញ្ចឹមជីវិតក្នុងវ័យជរា៖ លើកកម្ពស់ស្តង់ដារប្រាក់សោធននិវត្តន៍មូលដ្ឋាននៃប្រជាជនទីក្រុងនិងជនបទជាដើម ។ អត្រាខ្ពស់បែបនេះមិនត្រឹមតែ បានបង្ហាញឱ្យឃើញនូវឡូហ្ស៊ីកនៃគោលនយោបាយ "ក្តីប្រថ្នារបស់ប្រជាជនគឺទិសដៅខិតខំប្រឹងបែងរបស់រដ្ឋាភិបាល”ប៉ុណ្ណោះទេ ថែមទាំងក៏ជាសញ្ញាកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះ សមភាពសង្គមនិងសុខុមាលភាពរបស់ប្រជាជន ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។

ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនលើកមុនៗ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ជាច្រើនលើកថា ត្រូវប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល លើកកម្ពស់ប្រកបដោយភាពនឹងនរនូវកម្រិតធានាជីវភាពរស់នៅ របស់ប្រជាជនក្នុងការអភិវឌ្ឍ ។ កាលពីពេលមុននេះមិនជាយូរប៉ុន្មាន តំបន់នានានៃប្រទេសចិនបានបើកធ្វើសនិ្នបាតនៃសភាទាំងពីរ ក្នុងតំបន់ជាបន្តបន្ទាប់ ដែលបានបញ្ចេញសញ្ញាវិជ្ជមាន តំបន់នានាបានដាក់ចេញគោលនយោបាយនិងវិធានការ ដើម្បីជំរុញតល្យភាពសេវាកម្មសាធារណៈ ការធានាមនុស្សចាស់និងមនុស្សវ័យក្មេង និងការកែលម្អផ្ទះស្នាក់នៅជាដើម ការអនុវត្តជាក់ស្តែងទាំងនេះបានផ្តល់ជាគ្រឹះមូលដ្ឋានដ៏សំខាន់ សម្រាប់ការរៀបចំផែនការថ្នាក់ជាតិ។

ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបបានកន្លងផុតទៅ តំបន់ពាណិជ្ជកម្មនៅទីក្រុងមានភាពអ៊ូអរ ទីផ្សារនៅតាមជនបទក៏មានទិដ្ឋភាពកក់ក្តៅខ្លាំង លំហូរមនុស្សនិងលំហូរទំនិញមានភាពប្រទាក់ក្រឡាគ្នា ប្រជាជនចំនួន ៥៩៦លាននាក់បានធ្វើដំណើរទេសចរណ៍ក្នុងស្រុក ដែលបានចំណាយសរុប៨០៣៤៨៣លានយាន់ប្រាក់ចិន ហើយបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ភាពអ៊ូអរខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រណៃពីចិន ជាកិច្ចចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥។

បន្ទាប់ពីប្រជាជនជិត១០០លាននាក់បំរះខ្លួនចេញពីភាពក្រីក្រ និងបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយរួចរាល់នៅទូទាំងប្រទេសចិន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចំនួន ១ពាន់៤រយលាននាក់ឆ្ពោះទៅកាន់គោលដៅ ដែលកំណត់ក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពោលគឺបោះជំហានយ៉ាងមុតមាំ ឆ្ពោះទៅកាន់ទិសដៅដែលធ្វើឱ្យប្រជាជនទាំងអស់មានភាពសម្បូរសប្បាយរួម។

ប្រជាជនមានក្តីអំពាវនា រដ្ឋាភិបាលនឹងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាជន ប្រជាជនមានក្តីកង្វល់ រដ្ឋាភិបាលនឹងជួយដោះស្រាយ ។ ក្រោមបរិបទក្នុងយុគសម័យថ្មី ប្រជាជននិងយកភាពក្លាហានមាំមួនរបស់សេះ បញ្ចេញកម្លាំងថាមពលសេះរត់រាប់ពាន់ក្បាល រក្សាជំហានជើងសេះដ៏មានថាមពល ឆ្ពោះទៅមុខដែលមិនចេះនឿយហត់ ព្យាយាមត្រួសត្រាយនិម្មាបនកម្មថ្មីនៃកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ដើម្បីប្រែក្លាយទស្សនទានដ៏មហិមា ទៅជាការពិតជាក់ស្តែងដ៏ល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន