រឿងរ៉ាវរបស់លោក Xi Jinping ក្នុងមហាសន្និបាតសភាទាំងពីរ៖ «យើងត្រូវតែទទួលស្គាល់និងផ្តល់តម្លៃឱ្យ​ទ្រព្យសម្បត្តិរបស់ខ្លួន​» «យើងត្រូវតែទទួលស្គាល់និងផ្តល់តម្លៃឱ្យ​ទ្រព្យសម្បត្តិរបស់ខ្លួន​ ហើយមិនត្រូវមើលស្រាលវាឡើយ»

06-03-2026 18:01

(ប៉េកាំង)៖ ក្នុងអំឡុងពេលមហាស្និបាតសភាទាំងពីរប្រចាំឆ្នាំ ២០១៨ លោក Wu Weishan សមាជិកសភាប្រឹក្សានយោបាយ​ប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាក្រោមមូលបទ «ការកសាងសហគមន៍ជោគវាសនារួម​សម្រាប់មនុស្ស​ជាតិ​តាមរយៈស្នាដៃល្អៗ»។ បន្ទាប់ពីស្តាប់រួច ប្រធានរដ្ឋចិន​លោក​ Xi Jinping បានចែករំលែកគំនិតរបស់លោកលើជំនឿចិត្ត លើខ្លួនឯងខាងវប្បធម៌ថា «ឥឡូវនេះ​ យើងស្ថិតនៅក្នុងយុគសម័យដែលជិតបំផុតទៅនឹង ការស្តារភាពរុងរឿងឡើងវិញនៃវប្បធម៌។ យើងមាន​ជំនឿចិត្តលើខ្លួនឯង»

លោកបានបន្ថែមថា របៀបគិតគូរបញ្ហារបស់មនុស្សជាតិគឺទាក់ទងនឹងហ្សែន និងឈាមជ័រនៃប្បធម៌ចិនដែលមាន​អាយុកាលប្រាំពាន់ឆ្នាំមក។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping តែងតែចាត់ទុកការអភិវឌ្ឍវប្បធម៌នៅជួរមុខនៃការធ្វើអភិបាលកិច្ចជាតិ ដើម្បីបង្កើនជំនឿចិត្តខាង​វប្បធម៌ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តជាបន្តបន្ទាប់នូវគម្រោងតាមដានប្រភពដើមនៃអរិយធម៌ចិន ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីស្វែងយល់ពីឫសគល់នៃអរិយធម៌, ធ្វើវិសោធនកម្ម​ច្បាប់ស្តីពីការការពារវត្ថុបុរាណវប្បធម៌ ដោយកំណត់ខ្សែបន្ទាត់ក្រហមសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌ជាមួយនឹង​ "ប្រព័ន្ធតឹងរ៉ឹងបំផុត", បង្កើតតំបន់ការពារបរិស្ថានវប្បធម៌ថ្នាក់ជាតិ (ពិសោធន៍) សាងសង់ឧទ្យានវប្បធម៌ជាតិចំនួនប្រាំ និងលើកកម្ពស់ការអភិរក្ស ។ល។ វិធានការទាំងនេះបង្កើតបាននូវ​របាំងរឹងមាំសម្រាប់ការការពារ និងបន្តស្នងមរតកវប្បធម៌។
ការដាក់បញ្ចូលវិកិណ្ណដ្ឋានបុរាណ Liangzhu និងអ័ក្សកណ្តាលក្រុងប៉េកាំងដោយជោគជ័យនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យ​ប្រទេសចិនឈានមុខគេលើចំនួនបេតិកភណ្ឌពិភពលោកលើសកលលោក​ ឯចំនួន​បេតិកភណ្ឌអរូបីបានជាប់ ចំណាត់ថ្នាក់លេខមួយ​នៅទូទាំងពិភពលោក​។​ នេះមិនត្រឹមតែជាសមិទ្ធផលនៃវប្បធម៌ដ៏យូរលង់របស់ប្រទេសចិនប៉ុណ្ណោះទេប ប៉ុន្តែថែមទាំងជាការរួមចំណែកចំពោះ​អរិយធម៌ពិភពលោក​ទៀតផង។

នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ លោក Xi Jinping បានទៅចុះត្រួតពិនិត្យ​តាម​ផ្លូវពាណិជ្ជកម្មឡុងហ្វូស៊ី ក្នុងទីក្រុងប៉េកាំង ដោយឈប់ឈរនៅតាមតូបលក់ទំនិញផ្សេងៗ ដើម្បីសង្កេតមើល និងទិញអាហារពិសេស និងផលិតផលច្នៃប្រឌិតថ្មីខាងវប្បធម៌។ លោកបានកត់សម្គាល់ថា "ប​រិយាកាសវប្បធម៌ប្រវត្តិសាស្ត្រនៅទីនេះ មានភាពជ្រាលជ្រៅណាស់ យើងត្រូវតែបន្តវេន និងផ្សព្វផ្សាយវាឱ្យបានល្អ"។

ការលាយបញ្ចូលគ្នារវាងប្រពៃណី និងទំនើ កំពុងធ្វើឱ្យ​ឱ្យប្រទេសចិនបង្កប់ចរិតលក្ខណៈពិសេស និងទាក់ទាញ ការចាប់អារម្មណ៍ពីពិភពលោក។ ដូចដែលលោក Xi Jinping បានមានប្រសាសន៍ថា "វប្បធម៌ចិនគឺជារបស់ប្រវត្តិសាស្ត្រ និងជារបស់សហសម័យ ជារបស់ប្រជាជាតិ និងជារបស់សកលលោក"។

ដោយសម្លឹងមើលទៅអនាគត សំណើ "ផែនការប្រាំឆ្នាំលើកទី ១៥" បានកំណត់យក "ការកែលម្អកម្រិតអរិយធម៌សង្គមយ៉ាងច្រើន" ជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល "ផែនការប្រាំឆ្នាំលើកទី ១៥" ដើម្បីបន្តថែរក្សា និងអភិវឌ្ឍវប្បធម៌។ ប្រទេសចិនដែលមានជំនឿចិត្តខាងវប្បធម៌យ៉ាងរឹងមាំ នឹងការពារ និងបន្តវេនទ្រព្យសម្បត្តិវប្បធម៌របស់ខ្លួនឱ្យ​បានកាន់តែល្អប្រសើរ និងឱបក្រសោបពិភពលោក ដោយអាកប្បកិរិយាបើកចំហ៕

វិទ្យុមិត្តភាពកម្ពុជាចិន