ស្នូរផ្ទុះកើតឡើងនៅក្បែរស្ថានទូតអាមេរិកក្នុងប្រទេសន័រវែស ប៉ុន្តែមិនទាន់ច្បាស់ថាមានរឿងអ្វីឱ្យប្រាកដ (Video inside)
08-03-2026 08:21
(អូស្លូ)៖ ប៉ូលិសនៃប្រទេសន័រវែសបានឱ្យដឹងថា មានសំឡេងផ្ទុះខ្លាំងមួយបានលាន់លឺនៅក្បែរស្ថានទូតអាមេរិកក្នុងទីក្រុងអូស្លូ នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦។
ប៉ូលិសទីក្រុងអូស្លូ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍ខាងលើ បានកើតមានកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ម៉ោងក្នុងតំបន់ ហើយភ្លាមៗវាមិនទាន់ច្បាស់នៅឡើយទេថា តើស្នូរផ្ទុះនោះបង្កឡើងដោយសារអ្វី ឬនរណាដែលជាប់ពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសន័រវែស បាននិយាយយ៉ាងដូច្នេះថា «ប៉ូលិសកំពុងស្ថិតក្នុងការទាក់ទងជាមួយខាងស្ថានទូត ហើយពុំមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់នោះទេ»៕




