លោក Xi Jinping សួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រ និងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គម និងសន្តិសុខសង្គមចិន ដែលចូលរួមមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស

08-03-2026 15:38

(ប៉េកាំង)៖ នារសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគម Jiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គមនិងសន្តិសុខសង្គមចិនដែលអញ្ជើញ ចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា។

បន្ទាប់ពីស្តាប់ការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះ។លោកបានលើកឡើងថា ការកសាងរួចនូវប្រទេសចិនប្រកបដោយសុខុមាលភាពនៅឆ្នាំ២០៣៥ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
រយៈពេល “ផែនការ៥ឆ្នាំលើកទី១៥ គឺជាពេលវាលាគន្លឹះ សម្រាប់សម្រេចគោលដៅនេះ ត្រូវតែរៀបចំផែនការនិងពន្លឿនវឌ្ឍនភាព ដើម្បីខិតខំសម្រេចបាននូវលទ្ធផលជាលក្ខណៈសម្រេច។លោកបន្តទៀតថា ការកសាងប្រទេសចិនប្រកបដោយសុខុមាលភាព គឺជាគម្រោងជាប្រព័ន្ធ ត្រូវតែផ្តោតសំខាន់ទៅលលើភារកិច្ចសំខាន់ៗ កែលម្អប្រព័ន្ធសុខាភិបាលសាធារណៈនិងសេវាវេជ្ជសាស្រ្ត ធ្វើឱ្យកំណែទម្រង់វេជ្ជសាស្រ្តមានភាពកាន់ស៊ីជម្រៅ ជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងឌីជីថលូបនីយកម្ម ព្រមទាំងពង្រឹងក្រមសីលធម៌វេជ្ជសាស្រ្តនិងការបណ្ដុះបណ្ដាលធនធានមនុស្ស។

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគមJiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គមនិងសន្តិសុខសង្គមចិន ត្រូវតែបញ្ចេញឧត្តមភាព ប្រមូលផ្តុំកម្លាំងកាយនិងចិត្ត ដើម្បីរួមចំណែកសម្រាប់ ការកសាងប្រទេសចិនប្រកបដោយសុខុមាលភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន