* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វៀតណាម ពិចារណាលុបចោលការយកពន្ធប្រេងជាបណ្តោះអាសន្ន ដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា

09-03-2026 13:38

(ហាណូយ)៖ ប្រទេសវៀតណាម កំពុងពិចារណាលើផែនការលុបចោលការយកពន្ធគយចំពោះប្រេងនាំចូល ស្របពេលដែលសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងលើពិភពលោក ហើយរុញឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

ក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនបានរៀបចំក្រឹត្យមួយ ដែលនឹងទម្លាក់ពន្ធនាំចូលចុះមកកម្រិតសូន្យ លើផលិតផលប្រេងឥន្ធនៈមួយចំនួន ដើម្បីជួយផ្តល់ស្ថិរភាពដល់ទីផ្សារក្នុងស្រុក និងធានាសន្តិសុខថាមពលជាតិ។ ក្រសួងបានបន្តថា ប្រសិនបើជម្លោះនៅតែបន្ត ហើយការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៅតែរាំងស្ទះ ទីផ្សារផ្គត់ផ្គង់ប្រេងពិភពលោក អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរ ហើយនាំឱ្យតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ជាសកល។

ចាប់តាំងពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាផ្ទុះឡើង កាលពីមួយសប្តាហ៍មុន ដោយសារការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល​លើអ៉ីរ៉ង់ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាមបានកើនឡើងខ្ពស់ ហើយរដ្ឋាភិបាលបានដាក់ចេញចំណាត់ការពិសេស ដើម្បីគ្រប់គ្រងតម្លៃនិងការផ្គត់ផ្គង់នៅក្នុងស្រុក។

គួរបញ្ជាក់ថា បើតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម ក្រឹត្យស្តីពីការលុបពន្ធខាងលើ ដែលតម្រូវឱ្យមានការអនុម័តពីរដ្ឋាភិបាល នឹងមានប្រសិទ្ធភាពដល់ដំណាច់ខែមេសា។ វិបត្តិសង្រ្គាមមជ្ឈិមបូព៌ា នាពេលនេះ បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ជិត ១២០ដុល្លារ​ក្នុងមួយបារ៉ែលហើយ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការផ្ទុះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២៕