* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ផែនការសន្តិភាពហ្គាហ្សារបស់លោក ត្រាំ ត្រូវផ្អាក ខណៈសង្គ្រាមនៅអ៉ីរ៉ង់ធ្វើឱ្យការចរចាលើការរំសាយអាវុធជាប់គាំង (Video inside)

09-03-2026 22:48

(វ៉ាស៊ីនតោន)៖ ការចរចាដើម្បីជំរុញផែនការសន្តិភាពនៅតំបន់ហ្គាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានផ្អាកកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យមានការរីករាលដាលនៃសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការផ្អាកនេះ កំពុងគំរាមកំហែងដល់ការអនុវត្តគម្រោងសន្តិភាពដ៏សំខាន់របស់លោក ត្រាំ ដែលទើបតែទទួលបានការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សាពីបណ្តាប្រទេសអារ៉ាប់កាលពីខែមុន។ ផែនការរបស់លោក ត្រាំ គឺផ្តោតសំខាន់លើការឱ្យក្រុមហាម៉ាសរំសាយអាវុធ ដើម្បីជាថ្នូរនឹងការលើកលែងទោស និងត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញ ក៏ដូចជាការដកកងទ័ពអ៉ីស្រាអែល។ ប៉ុន្តែរាល់កិច្ចចរចាសម្ងាត់រវាងអ៉ីស្រាអែល និងហាម៉ាស ត្រូវបានផ្អាកទាំងស្រុង ចាប់តាំងពីសង្គ្រាមជាមួយអ៉ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

គួរបញ្ជាក់ថា អ្នកជំនាញពីវិទ្យាស្ថាន Carnegie Endowment for International Peace បានលើកឡើងថា ប្រទេសនានាដូចជាអេមីរ៉ាតអារ៉ាប់រួម និងកាតា ដែលបានសន្យាផ្តល់ថវិកាដល់ «គណៈកម្មាធិការសន្តិភាព» របស់លោក ត្រាំ អាចនឹងចាប់ផ្តើមចោទសួរថា តើការចំណាយប្រាក់ទាំងនេះនៅតែមានប្រសិទ្ធភាពដែរឬទេ ក្នុងគ្រាដែលប្រទេសពួកគេផ្ទាល់ កំពុងរងការវាយប្រហារដោយរ៉ុក្កែតពីអ៉ីរ៉ង់៕