* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ៉ីរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលនៅតែបន្ត ខណៈលោក ត្រាំ ព្រមានវាយខ្លាំងជាងមុន២០ដង បើហ៊ានធ្វើបែបនោះ (Video inside)

10-03-2026 13:44

(តេហេរ៉ង់)៖ នាថ្ងៃអង្គារ ទី១០ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៉ីរ៉ង់ បានព្រមានថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយតំណក់ អាចត្រូវដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ាឡើយ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល នៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតដាច់ខាតឱ្យប្រេងចាកចេញពីមជ្ឈិមបូព៌ា ប្រសិនអាមេរិកនិងអ៉ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ពួកគេ ហើយ IRGC បានបន្ថែមថា អ៉ីរ៉ង់គឺជាអ្នកដែលនឹងកំណត់ពីទីបញ្ចប់នៃសង្រ្គាម។ ការលើកឡើងបែបនេះ បាននាំឱ្យមានការចេញសារព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានបង្ហោះសារថា «ប្រសិនបើអ៉ីរ៉ង់ហ៊ានរារាំងលំហូរប្រេងនៅច្រកសមុទ្រ Hormuz ពួកគេនឹងរងការវាយប្រហារខ្លាំងជាងពេលនេះ ដល់ទៅ២០ដង»។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅប្រមាណជា២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បានជាប់គាំងចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក បានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំលើយោធាអ៉ីរ៉ង់ ហើយរំពឹងថា សង្រ្គាមនឹងចប់ទៅវិញក្នុងពេលឆាប់ៗ ប៉ុន្តែលោកពុំបានបញ្ជាក់​ច្បាស់ថា តើជ័យជម្នះនឹងមានរូបរាងបែបណាឡើយ៕