* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វៀតណាមលើកទឹកចិត្តឱ្យប្រជាជនធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ដែលកំពុងរងផលប៉ះពាល់ខ្លាំងពីសង្រ្គាមអ៉ីរ៉ង់

10-03-2026 14:08

(ហាណូយ)៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសវៀតណាម បានអំពាវនាវដល់បណ្តាក្រុមហ៊ុននៅក្នុងស្រុក លើកទឹកចិត្តឱ្យបុគ្គលិកធ្វើការងារពីផ្ទះ ដើម្បីជាផ្នែកមួយជួយដល់កិច្ចប្រឹងប្រែងសន្សំសំចៃប្រេងឥន្ធនៈ ស្របពេលដែលការផ្គត់ផ្គង់កំពុងរងផលរំខាន ហើយតម្លៃហក់ឡើងខ្ពស់ ដោយសារតែវិបត្តិសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦។

ផ្អែកលើរបាយការណ៍ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម រដ្ឋាភិបាលវៀតណាម បាននិយាយថា ប្រទេសអាស៊ានមួយនេះ ស្ថិតក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែផលរំខានចំពោះប្រេងឥន្ធនៈ គិតតាំងពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានចាប់ផ្តើម ដោយសារតែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍រដ្ឋាភិបាលវៀតណាម បានលើកឡើងថា ក្រុមហ៊ុននិងអាជីវកម្មទាំងអស់ ត្រូវលើកទឹកចិត្តដល់ការបំពេញការងារពីផ្ទះ តាមលទ្ធភាពដែលអាចទៅរួច ដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរនិងដឹកជញ្ជូន។ ទន្ទឹមគ្នានេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានអំពាវនាវឱ្យអាជីវកម្មនិងបុគ្គល កុំនាំគ្នាទិញប្រេងឥន្ធនៈស្តុកទុក ឬឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រេងឥន្ធនៈលំដាប់កំពូលរបស់វៀតណាម Petrolimex តម្លៃប្រេងសាំងធម្មតានៅទីនោះ បានកើន៣២ភាគរយ សាំងម៉ាស៊ូតកើន៥៦ភាគរយ ខណៈប្រេងកាតបានកើន៨០ភាគរយ គិតចាប់តាំងពីចុងខែកុម្ភៈ ជាពេលដែលសង្រ្គាមមជ្ឈិមបូព៌ាផ្ទុះឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលវៀណាម បានសម្រេចលុបការយកពន្ធនាំចូលជាបណ្តោះអាសន្ន​លើប្រេងឥន្ធនៈ ដែលមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែមេសា ហើយនាយករដ្ឋមន្រ្តីវៀតណាម លោក ​Pham ⁠Minh Chinh បានទូរសព្ទទៅកាន់សមភាគីនៅកូវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងឆៅ៕