ស្ថានកុងស៊ុលរុស្ស៉ី ក្នុងទីក្រុង Isfahan រងការខូចខាត ដោយការវាយប្រហារមកលើអ៉ីរ៉ង់ (Video inside)
11-03-2026 16:11
(Isfahan)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា ស្ថានកុងស៊ុលរុស្ស៉ីប្រចាំអ៉ីរ៉ង់ នៅក្នុងទីក្រុង Isfahan បានរងការខូចខាត ក្នុងការវាយប្រហារនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៥។
លោកស្រី Zakharova បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ទីក្រុង Isfahan របស់អ៉ីរ៉ង់ បានរងការវាយប្រហារ ដោយការកំណត់គោលដៅលើ អគាររដ្ឋបាលខេត្ត ដែលស្ថិតនៅលើទីតាំងក្បែរនោះ ហើយជាលទ្ធផល វាបានធ្វើឱ្យខូចខាត ដល់បង្អួចការិយាល័យ និងកន្លែងស្នាក់នៃស្ថានកុងស៊ុលរុស្ស៉ី ក៏ដូចជាបណ្តាលឱ្យបុគ្គលិករងរបួសតិចតួច។
លោកស្រី Zakharova ចាត់ទុកថា «ការវាយប្រហារលើតំណាងការទូត គឺជាការបំពានយ៉ាងច្បាស់ លើអនុសញ្ញាអន្តរជាតិ ដែលគ្រប់ភាគីទាំងអស់គួរតែគោរព»។ នៅថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានពិភាក្សាជាមួយប្រធានាធិបតីអ៉ីរ៉ង លោក Masoud Pezeshkian អំពីបញ្ហាជម្លោះ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់អរិភាព៕






